Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ព័ត៌មានថ្មីៗ»បន្ទាប់ពីមានការលក់ធ្លាក់ចុះជាប់ៗគ្នាអស់រយៈពេល ២ ឆ្នាំ ពេលនេះ ការលក់របស់ Apple នៅចិនមានការកើនឡើងចំនួន 8% ហើយ!
    ព័ត៌មានថ្មីៗ

    បន្ទាប់ពីមានការលក់ធ្លាក់ចុះជាប់ៗគ្នាអស់រយៈពេល ២ ឆ្នាំ ពេលនេះ ការលក់របស់ Apple នៅចិនមានការកើនឡើងចំនួន 8% ហើយ!

    July 5, 20251 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    បន្ទាប់ពីមានការលក់ធ្លាក់ជាប់ៗគ្នាអស់រយៈពេល ២ ឆ្នាំ ពេលនេះ ក្រុមហ៊ុន Apple បានរកឃើញនូវការកើនឡើងវិញរបស់ខ្លួននៅក្នុងទីផ្សារចិនហើយ ដោយនៅក្នុងត្រីមាសទី ២ នៃឆ្នាំ ២០២៥ នេះ ពួកគេទទួលបាននូវការលក់កើនឡើងដល់ទៅ ៨ ភាគរយ ឯណ្ណោះ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

    ពាណិជ្ជកម្ម

    ចំពោះមូលហេតុដែលធ្វើការលក់មានការកើនឡើង គឺដោយសារតែការបង្ហាញចេញនូវ iPhone សេរ៊ីថ្មីរបស់ពួកគេគឺ iPhone 16 Series រួមជាមួយយុទ្ធសាស្រ្តនៅក្នុងការផ្សព្វផ្សាយថ្មី និងការបញ្ចុះតម្លៃខ្លាំងៗមុនពេលពិធីបុណ្យ 618 ដែលជាព្រឹត្តិការណ៍ទិញទំនិញដ៏ធំមួយនៅក្នុងប្រទេសចិន។

    ក្នុងនោះ គឺមាននូវ iPhone សេរ៊ីថ្មីចំនួន ៣ម៉ូឌែលដែលបានចូលក្នុងចំណាត់ថ្នាក់ស្មាតហ្វូនលក់ដាច់បំផុតនៅក្នុងប្រទេសចិន ប៉ុន្តែបើទោះបីជាការលក់នៅក្នុងត្រីមាសទី ២ នៃឆ្នាំ ២០២៥ នេះមានការកើនឡើងវិញក៏ដោយ ក៏អ្នកវិភាគមួយចំនួនបានអះអាងថា ការលក់របស់ Apple ក៏អាចនឹងធ្លាក់ចុះវិញនៅក្នុងពាក់កណ្ដាលឆ្នាំក្រោយផងដែរ ដោយសារតែកម្រិតអាប់ដេតថ្មីៗរបស់ iPhone 17 គឺមិនសូវមាននូវភាពទាក់ទាញ។ លើសពីនេះ វាក៏អាចនឹងពាក់ព័ន្ធជាមួយនឹងសម្ពាធផ្នែកនយោបាយ និងការប្រកួតប្រជែងពីម៉ាកក្នុងស្រុកដូចជា Huawei និង Vivo ផងដែរ៕

    ប្រភពៈ idnfinancials

    Apple China iPhone
    Share. Facebook Telegram WhatsApp
    Previous Articleទីបំផុត! Google ដាក់ឲប្រើ AI-Veo 3 របស់ខ្លួននៅជុំវិញពិភពលោកហើយ
    Next Article ម៉ូឌែល Lynk & Co 10 EM-P ជាប្រភេទសេដានបានបង្ហាញខ្លួនជាផ្លូវការជាលើកដំបូងនៅក្នុងប្រទេសចិនមានតម្លៃរំពឹងទុកប្រហែល 27,900 ដុល្លារអាមេរិក

    Related Posts

    មកដឹងពីចំណុចទាំង ១០ របស់ក្រុមហ៊ុន Google!

    January 5, 20261 Min Read

    អាមេរិក បង្ហាញការវិនិយោគថ្មីចំនួន ២ ពាន់លានដុល្លាររបស់ខ្លួន ត្រៀមបង្កើតម៉ាសុីនថ្មី សម្រាប់យន្តហោះទម្លាក់គ្រាប់បែក B-52 Bomber!

    January 5, 20261 Min Read

    Geely ដាក់បង្ហាញរថយន្ត Pickup PHEV ថ្មី Riddara ជាមួយចម្ងាយបើកបររហូតដល់ 1,068 គីឡូម៉ែត្រ

    January 5, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.