បន្ទាប់ពីប្រកាសដាក់ឲប្រើប្រាស់នៅក្នុងប្រទេសមួយចំនួននៅក្នុងប្រទេសលោកខាងលិច ពេលនេះ ក្រុមហ៊ុន Google បានប្រកាសដាក់ឲប្រើប្រាស់នូវកម្មវិធី ឬក៏មុខងារ AI ជំនាន់ថ្មី Veo 3 របស់ខ្លួនជាផ្លូវការទៅដល់អ្នកប្រើប្រាស់ Gemini AI ជុំវិញពិភពលោកជាង 159 ប្រទេសហើយ។
ក្នុងនោះ បើទោះបីជាក្រុមហ៊ុន Google បានបើកឲដំណើរការប្រើប្រាស់នូវ AI មួយនេះនៅក្នុងប្រទេសជាច្រើនក៏ដោយ ក៏ប៉ុន្តែអ្នកក៏តម្រូវឲមានគណនី Pro ផងដែរ ទើបអាចចូលប្រើប្រាស់បាន។
គួរឲដឹងថា AI ជំនាន់ថ្មី Veo 3 របស់ក្រុមហ៊ុន Google គឺជាកម្មវិធី AI ដ៏ឆ្លាតវៃមួយដែលបង្កើតឡើងសម្រាប់បង្កើតវីដេអូកម្រិតភាពយន្ត ប៉ុន្តែអ្នកប្រើប្រាស់អាចបង្កើតវីដេអូតាម AI មួយនេះបានច្រើនបំផុតចំនួន ៣ វីដេអូតែប៉ុណ្ណោះនៅក្នុងមួយថ្ងៃ ហើយមានក្នុងវីដេអូនីមួយៗគឺរយៈពេលត្រឹមតែ 8 វិនាទី ប៉ុណ្ណោះ៕