Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»យានយន្ត»ម៉ូឌែល Lynk & Co 10 EM-P ជាប្រភេទសេដានបានបង្ហាញខ្លួនជាផ្លូវការជាលើកដំបូងនៅក្នុងប្រទេសចិនមានតម្លៃរំពឹងទុកប្រហែល 27,900 ដុល្លារអាមេរិក
    យានយន្ត

    ម៉ូឌែល Lynk & Co 10 EM-P ជាប្រភេទសេដានបានបង្ហាញខ្លួនជាផ្លូវការជាលើកដំបូងនៅក្នុងប្រទេសចិនមានតម្លៃរំពឹងទុកប្រហែល 27,900 ដុល្លារអាមេរិក

    July 5, 20252 Mins Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    នៅថ្ងៃទី 4 ខែកក្កដា ម៉ូឌែល Lynk & Co 10 EM-P ជាប្រភេទរថយន្ត Sedan  បានបង្ហាញខ្លួនជាផ្លូវការជាលើកដំបូងនៅក្នុងប្រទេសចិន។ តម្លៃរំពឹងទុកប្រហែល 27,900 ដុល្លារអាមេរិក Lynk & Co 10 EM-P គឺជាប្រភេទ Hybrid ដែលបំលែងពីម៉ូឌែលអគ្គិសនីសុទ្ធ Lynk & Co Z10។
    រចនាផ្នែកខាងក្រៅ មានពណ៌ថ្មីចំនួន 3 រួមមាន៖ ពណ៌ស្វាយ, ពណ៌មាស និងពណ៌ត្នោតខ្ចី។ វាមានទំហំទាំង3 បណ្តោយ 5050/ ទទឹង 1966/កម្ពស់ 1487 ម.ម. និងមានចន្លោះកង់ពីមុខទៅក្រោយ 3005 ម.ម។ បើប្រៀបធៀបនឹង Z10 វាបន្ថែមប្រវែង 22 ម.ម និងកំពស់បន្ថែម 19 ដល់ 24 ម.ម។
    រចនាផ្នែកខាងក្រៅ ទាន់សម័យបែប “Next Day Design” របស់ Lynk & Co ម៉ូឌែលទាំងនេះមកជាមួយ lidar នៅលើដំបូល ដើម្បីគាំទ្រប្រព័ន្ធបើកបរដោយខ្លួនឯង G-Pilot H7 ដែលអភិវឌ្ឍដោយ Zeekr ហើយដំណើរការដោយឈីប Nvidia Drive Thor។ ប្រព័ន្ធនេះអាចជួយចតឡានដោយស្វ័យប្រវត្តិ, បើបរក្នុងផ្លូវល្បឿនលឿន និងទីក្រុងដោយស្វ័យប្រវត្តិ, និងទិសដៅពីផ្ទះទៅគោលដៅផ្សេង ដោយមិនចាំបាច់មានផែនទី HD។
    បច្ចេកវិទ្យាម៉ាស៊ីន និងគ្រោងឆ្អិងសាងសង់លើ CMA Evo, ប្រព័ន្ធជើងក្រោមថយន្តប្រើជាប្រភេទ double-wishbone ខាងមុខ និង multi-link ខាងក្រោយ។ ប្រព័ន្ធ Hybrid រួមមានម៉ាស៊ីន 1.5T Evo និងម៉ូទ័រអគ្គិសនីពីរ ប្រើប្រអប់លេខ 3 វគ្គ DHT។ សម្រាប់ម៉ាស៊ីនមានកម្លាំង 120 kW (161 hp), និងម៉ូទ័រអគ្គិសនីមានកម្លាំង 180 kW (241 hp) ខាងមុខ + 90 kW (121 hp) ខាងក្រោយ ដោយថាមពលសរុបរបស់វាគឺ 390 kW (523 hp) និងកម្លាំងរមួល 755 Nm វាមានល្បឿនសន្ទុះពី 0–100km/h: ចាយពេល 5.1 វិនាទី និងមានបរិមាណស៊ីប្រេងឥន្ធនៈ 4.2 លីត្រ/100km​ វាក៏ភ្ចាប់មកជាមួយជម្រើសថ្ម 18.4 kWh និង 38.2 kWh ដោយថ្ម 18.4 kWh មានចម្ងាយបើកបអគ្គិសនីសុទ្ធ 120km និងថ្ម 38.2 kWh មានចម្ងាយបើកបអគ្គិសនីសុទ្ធ 240km ថ្មទាំងនេះ ពី 30% ទៅ 80% ចំណាយពេលសាកតែ 15 នាទី
    ផ្នែកខាងក្នុងមាន 4ពណ៌ 4ជម្រើស ពណ៌ទឹកក្រូច, ស, ខ្មៅ, និង ខ្មៅ+មាស ដោយផ្ទៃខាងក្នុងមានទំហំ 4.8 ម៉ែត្រការេ កម្ពស់លើក្បាលនៅជួរមុខ 1014 ម.ម / ជួរក្រោយ 951 ម.ម មាន Speaker Harman Kardon ចំនួន 23 គ្រាប់ អេក្រង់បញ្ជាកណ្តាលទំហំ 15.4” ដែលអាចទាញទៅមុខ-ក្រោយបាន និងអេក្រង់ឌីជីថលទំហំ 12.3” រថយន្តគ្រប់ម៉ូឌែលត្រូវបានបំពាក់ AR‑HUD ដែលធ្វើឲ្យអ្នកបើកបរ ធ្វើដំណើរជាមួយនឹងព័ត៌មានបញ្ជា និងការណែនាំធ្វើផ្លូវយ៉ាងចកបាស់ឡាស់ មិនថែមតែប៉ណ្ណោះក៏មានមុខងារផាសុខភាពដូចជា កៅអីទាំងអស់មាន massage និងកំដៅ កៅអីខាងក្រោយអាចកែទម្រង់ដោយអគ្គិសនីបាន 117° – 124°។
    រថយន្តនេះក៏មានទូទឹកកកក្នុងឡាន 5.7L មានជម្រើសត្រជាក់ -6℃ ដល់ 10℃ និងកំដៅ 35℃ ដល់ 50℃ មានតុតូចខាងក្រោយកៅអីមុខអាចទ្រទំងន់បានដល់ 15 គីឡូក្រាម ម៉ូឌែលនេះសំដៅទៅលើអ្នកប្រើប្រាស់ដែលចូលចិត្តការរួមបញ្ចូលបច្ចេកវិទ្យាថ្មីៗជាមួយភាពឆ្លាតវៃ និងសមត្ថភាពខ្ពស់។

    ពាណិជ្ជកម្ម
    Lynk & Co 10 EM-P
    Share. Facebook Telegram WhatsApp
    Previous Articleបន្ទាប់ពីមានការលក់ធ្លាក់ចុះជាប់ៗគ្នាអស់រយៈពេល ២ ឆ្នាំ ពេលនេះ ការលក់របស់ Apple នៅចិនមានការកើនឡើងចំនួន 8% ហើយ!
    Next Article Xiaomi នឹងមិនប្រើបច្ចេកវិទ្យា Leica នៅលើស្មាតហ្វូនរបស់ខ្លួនទៀតនោះឡើយ!

    Related Posts

    Geely Galaxy V900 MPV ប្រភេទ EREV កំពូល នឹងចាប់ផ្តើមបើក Presale ជាសកលនៅថ្ងៃទី 7 ខែមករា

    January 6, 20261 Min Read

    Geely ដាក់បង្ហាញរថយន្ត Pickup PHEV ថ្មី Riddara ជាមួយចម្ងាយបើកបររហូតដល់ 1,068 គីឡូម៉ែត្រ

    January 5, 20261 Min Read

    Toyota bZ3 អគ្គិសនីសុទ្ធម៉ូដែលថ្មី បំពាក់ថ្ម BYD Blade ចេញលក់នៅចិន តម្លៃចាប់ពី 15,700 ដុល្លារ

    January 3, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.