បន្ទាប់ពីចំណាយពេល ១ឆ្នាំ ពេលនេះ ក្រុមហ៊ុន HONOR បានដាក់ចេញជាផ្លូវការនូវស្មាតហ្វូនបត់សេរ៊ីថ្មីរបស់ខ្លួនហើយ ដែលនោះគឺជា HONOR Magic V5 ។
ក្នុងនោះ បើគិតក្នុងពេលបច្ចុប្បន្ននេះ HONOR Magic V5 គឺជាស្មាតហ្វូនបត់ដែលមានកម្រាស់ស្តើងបំផុតក្នុងលោក ដោយវាមានកម្រាស់ត្រឹមតែ 8.8mm ប៉ុណ្ណោះ នៅពេលបត់ចូលគ្នា និង 4.1mm នៅពេលបត់ចេញដូចទូរស័ព្ទធម្មតា ជាមួយនឹងទម្ងន់ត្រឹមតែ 217ក្រាម តែប៉ុណ្ណោះ។ មិនត្រឹមតែប៉ុណ្ណោះនោះទេ វាក៏ទទួលបាននូវការអាប់ឌែតថ្មីដែលធ្វើវាកាន់តែមានភាពរឹងមុាំងជាងមុនផងដែរ។
ទៅលើផ្នែកអេក្រង់វិញ HONOR Magic V5 មានអេក្រង់ OLED ខាងក្នុងទំហំ 7.95 អ៊ីញ និងអេក្រង់ OLED ខាងក្រៅទំហំ 6.43 អ៊ីញ ខណៈអេក្រង់ខាងក្នុងប្រើពាសដែកដែលអាចបត់បែនបានរបស់ Glory King Kong ហើយផ្នែកខាងក្រៅត្រូវបានការពារដោយកញ្ចក់ Giant Rhino Glass ។
ចំពោះផ្នែកកាមេរ៉ា ម៉ូឌែលថ្មីនេះទទួលបានលេន 50MP wide-angle (f/1.6), លេន 50MP ultra-wide-angle (f/2.0, 122° FoV) និងលេន 64MP periscope telephoto (f/2.5) គាំទ្រការថត 3x optical zoom និង 100x+ digital zoom ។ ចំណែកកាមេរ៉ាខាងមុខវិញមានទំហំ 20MP (f/2.2) ។ ជាមួយគ្នានេះ វាក៏ទទួលបាននូវ RAM ដល់ទៅ 16GB និងអង្គផ្ទុកទិន្នន័យ 1TB ក៏ដូចជាបន្ទះឈីប RF C1+ និង Snapdragon 8 Elite Magic V5 របស់ HONOR, Wi-Fi 7, អាវការពារ IP58/IP59, Bluetooth 6.0, NFC និងថាមពលថ្ម 6100mAh ផងដែរ និងគាំទ្រការសាកថ្មគាំទ្រដោយខ្សែ 66W និងឥតខ្សែ 50W ។
គួរបញ្ជាក់ថា HONOR Magic V5 គឺដំណើរការនៅលើ MagicOS 9.0.1 ផ្អែកលើប្រព័ន្ធប្រតិបត្តិការ Android 15 និងមានមុខងារជំនួយការឆ្លាតវៃ YOYO ហើយមានជម្រើសពណ៌ Ivory White, Black, Dawn Gold និង Reddish Brown ជាមួយតម្លៃលក់ចាប់ពី ១ ២៥៥ដុល្លារ ដល់ ១ ៥៣៥ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន៕