បន្ទាប់ពីបានចំណាយពេលអស់ជាច្រើនឆ្នាំនៅក្នុងការអភិវឌ្ឈ និងបង្កើតនូវឈីបផ្ទាល់ខ្លួន ពេលនេះ ក្រុមហ៊ុន Xiaomi ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន គឺត្រូវបានគេរាយការណ៏ហើយថា កំពុងនឹងពិចារណាក្នុងការផ្លាស់ប្តូរទិសដៅក្នុងការផលិតនូវផលិតផលរបស់ខ្លួនហើយ ដែលក្នុងនោះក្រុមហ៊ុនមួយនេះគឺត្រូវបានគេជឿជាក់ថានឹងប្រើប្រាស់នូវបន្ទះឈីបជំនាន់ថ្មីរបស់ខ្លួនគឺ XRING O2 សម្រាប់ផលិតផលជាច្រើនរបស់ខ្លួនដូចជាទូរសព្ទដៃ, នាឡិកា, ថេប្លេត និងរថយន្តទាំងស្រុងតែម្តង ពោលគឺពួកគេនឹងមិនប្រើប្រាស់នូវបច្ចេកវិទ្យារបស់បរទេសទៀតនោះឡើយ។
ក្នុងនោះ ចំពោះមូលហេតុដែលក្រុមហ៊ុន Xiaomi ផ្ទាល់ចង់ប្រើឈីបដែលផលិតដោយខ្លួនឯងសម្រាប់ផលិតផលរបស់ខ្លួនទាំងស្រុងគឺដោយសារតែក្រុមហ៊ុនមួយនេះចង់កាត់បន្ថយការចំណាយលើការនាំចូលបច្ចេកវិទ្យាពីបរទេស និងបង្ហាញពីសមត្ថភាពផ្ទាល់ខ្លួនដើម្បីប្រកួតប្រជែងជាមួយក្រុមហ៊ុនធំៗដូចជា Apple និង Samsung ជាដើម ដែលកំពុងតែប្រើប្រាស់នូវឈីបផ្ទាល់ខ្លួនសម្រាប់ផលិតនូវផលិតផលជាច្រើនរបស់ពួកគេ។
គួរបញ្ជាក់ថា បើទោះបីជាក្រុមហ៊ុន Xiaomi ផ្ទាល់ចង់ប្រើឈីបដែលផលិតដោយខ្លួនឯងសម្រាប់ផលិតផលរបស់ខ្លួនទាំងស្រុងក៏ដោយ តែបន្ទះឈីបជំនាន់ថ្មីរបស់ពួកគេគឺ XRING O2 នោះ នឹងត្រូវបង្កើតឡើងដោយប្រើប្រាស់នូវបច្ចេកវិទ្យា 3nm របស់ TSMC ដូចគ្នានឹង XRING O1 ដដែលនោះទេ ពោលគឺនឹងប្រើប្រាស់់នូវបច្ចេកវិទ្យា 2nm ថ្មីដូចក្រុមហ៊ុនផ្សេងៗទៀតឡើយ ដោយសារតែច្បាប់កំណត់របស់អាមេរិកលើក្រុមហ៊ុនចិន៕