មិនខុសពី Redmi Turbo 4 Pro នោះទេ ទូរស័ព្ទដៃមួយម៉ូឌែលនេះគឺនូវតែទទួលបាននូវអេក្រង់ 1.5K OLED ទំហំ 6,83 អ៊ីញ ដដែលនោះទេ ហើយដំណើរការដោយឈីប Snapdragon 8s Gen 4 និងប្រព័ន្ធប្រតិបត្តិការ Android 15 នៅលើ Xiaomi HyperOS 2 ចេញពីប្រអប់។
សម្រាប់ផ្នែកកាមេរ៉ាវិញ ក៏នូវតែទទួលបាននូវលេនគោល 50MP លេនទូលាយ Ultra-Wide 8MP និងកាមេរ៉ាផ្នែកខាងមុខ 20MP ដដែលផងដែរ ប៉ុន្តែអ្វីដែលធ្វើឲបងប្អូនរៀងខកចិត្តបន្តិចនោះគឺថាមពលថ្ម ដោយកំណែ Global នេះ គឺទទួលបាននូវថាមពលថ្មត្រឹមតែ 6500 mAh ប៉ុណ្ណោះ តែគាំទ្រការសាកកម្លាំង 90W ដដែល។

ជាមួយគ្នានេះ វាក៏ទទួលបាននូវជម្រើសពណ៌ស ពណ៌ខ្មៅ និងពណ៌ Cyber Silver Edition ថ្មីផងដែរ ជាមួយតម្លៃលក់ខ្ទង់ពី ៣៣៩ដុល្លារ ទៅ ៤៤៩ដុល្លារ នៅក្នុងទីផ្សារទូទាំងពិភពលោក៕