Xpeng កំពុងរៀបចំចូលទីផ្សាររថយន្តម៉ាស៊ីន (range-extended hybrid) ជាមួយនឹងម៉ូដែល G01 ដែលជារថយន្ត SUV មានម៉ាស៊ីនបញ្ចូលអគ្គិសនីជាលើកដំបូង G01 ជារថយន្តថ្មីមានទំហំធំ និងមានកៅអី ៣ ជួរ (៦ កៅអី) វាគ្រោងនឹងចាប់ផ្តើមផលិតនៅត្រីមាសទី ៤ ឆ្នាំ ២០២៥ នៅរោងចក្រទី ២ របស់ Xpeng ក្នុងតំបន់ Huangpu ក្រុង Guangzhou ហើយនឹងចេញទីផ្សារក្នុងដើមឆ្នាំ ២០២៦ តម្លៃរំពឹងថានឹងស្ថិតនៅចន្លោះ ៣៤,៤០០–៤១,៣០០ ដុល្លារ។
G01 ត្រូវបានអភិវឌ្ឍលើគ្រោងឆ្អិង “G-platform” ថ្មីរបស់ Xpeng ដែលមានការចម្លងពីម៉ូដែលអគ្គិសនី G9 ប៉ុន្តែមិនមែនជាចំណែកយកឡើងវិញនៃគ្រឿងបច្ចេកវិទ្យាដែលមានរួចទេ។ វានឹងប្រើម៉ាស៊ីន Kunpeng Super Range Extender ដែលបានអភិវឌ្ឍរួមជាមួយក្រុមហ៊ុន Harbin Dongan Auto Engine Co., Ltd ដែលអាចជិះដោយអគ្គិសនីបានដល់ទៅ ៤៣០ គីឡូម៉ែត្រក្នុងស្តង់ដារ CLTC ហើយបន្ថែមចម្ងាយជិះរហូតដល់ ១,៤០០ គីឡូម៉ែត្រ។ G01 ក៏គាំទ្រ Fast Charging 800V ដោយប្រើបច្ចេកវិទ្យា Silicon Carbide ដែលអាចសាកអាគុយបាន ៨០% ក្នុងរយៈពេលត្រឹមតែ ១២ នាទី។
រថយន្តនេះត្រូវបាននាំមុខសំរាប់គ្រួសារ និងអ្នកធ្វើដំណើរចម្ងាយ ជាមួយនឹងប្រវែងរថយន្ត ៥.១ ម៉ែត្រ និងចន្លោះកង់ ៣ ម៉ែត្រ វាផ្តល់កៅអីជួរទី ៣ ដែលមានជម្រៅជាង ៥០សង់ទីម៉ែត្រ និងមានផ្លូវចូលទូលាយនៅជួរទី ២ ការបើកបរ និងដាក់សម្ភារៈក៏ងាយស្រួល ដោយឃ្លុបដាក់ទំនិញអាចដាក់វ៉ាលីស ២៨អ៊ីញបាន ៤ និងរទេះកូនតូចបាន។
G01 ផ្ដោតទៅលើភាពងាយស្រួល និងបច្ចេកវិទ្យា វាមានកៅអីដែលបានអភិវឌ្ឍរួមគ្នាជាមួយក្រុមការងាររបស់ Nissan “Zero Gravity” និងមានទូរទឹកកកក្នុងរថយន្ត អេក្រង់សម្រាប់អ្នកជិះក្រោយ និង Range Extender ដែលជាម៉ាស៊ូនមានសម្លេងស្ងាត់ខ្លាំង ពិសេសវាមានគោលដៅប្រកួតប្រជែងជាមួយ Li Auto L8 និង Aito M7។
រថយន្ត G01 នឹងភ្ជាប់មកជាមួយប្រព័ន្ធជំនួយអ្នកបើកបរជំនាន់ចុងក្រោយរបស់ Xpeng ដែលមានឈ្មោះ XNGP ប្រព័ន្ធនេះរួមមាន LiDAR រ៉ាដារ (mmWave) និងកាមេរ៉ាពីរដើមសម្រាប់ជំនួយ Navigation នៅក្នុងទីក្រុងដែលមានស្ថានភាពស្មុគស្មាញ វាអាចព្យាករណ៍ច្រកឡើងចុះលើផ្លូវរថយន្តបានរហូតដល់ ២ គីឡូម៉ែត្រមុន និងគ្រប់គ្រងកំណត់ការប្រើថាមពលរវាងរបៀបអគ្គិសនី និងរបៀបម៉ាស៊ីនឲ្យសមស្រប។
G01 គឺជាជំហានយុទ្ធសាស្ត្រថ្មីរបស់ Xpeng ក្នុងការផ្លាស់ប្តូរពីការផលិតតែ EV ទៅការផ្គុំជួរផលិតន៍ពីររបៀប ដើម្បីប្រកួតប្រជែងជាមួយក្រុមហ៊ុនដទៃដូចជា Li Auto និង Avatr។ ទោះបីជាព័ត៌មានបច្ចេកទេសជាច្រើននៅតែមិនទាន់អះអាងផ្លូវការទេ ប៉ុន្តែ G01 កំពុងតែបង្ហាញខ្លួនជាជំហានដ៏សំខាន់ក្នុងការផ្លាស់ប្តូររបស់ Xpeng។
Xpeng G01 ត្រូវបានឃើញសាកល្បង ដូចជារថយន្ត SUV EREV ៦ កៅអីដំបូងរបស់ក្រុមហ៊ុន ដោយមានចម្ងាយជិះដល់ទៅ ១,៤០០ គម
1 Min Read