បន្ទាប់ពីប្រកាសចេញនូវ Oppo Find X8 Series របស់ខ្លួនកាលពីចុងឆ្នាំមុន ពេលនេះ ក្រុមហ៊ុន Oppo ត្រូវបានគេរាយការណ៏ថា បានត្រៀមខ្លួនរួចជាស្រេចនៅក្នុងការបង្ហាញចេញនូវស្មាតហ្វូនសេរ៊ីថ្មីរបស់ខ្លួនគឺ Oppo Find X9 Series ហើយ ដោយអាចនឹងប្រកាសចេញនៅក្នុងខែតុលាខាងមុខនេះ នៅក្នុងទីផ្សារចិន។
ក្នុងនោះ បើយោងទៅតាមព័ត៌មានចចាមអារ៉ាមបានឲដឹងថា ក្រុមហ៊ុន OPPO នឹងផ្លាស់ប្តូរការរចនាថ្មីទៅលើផ្នែកកាមេរ៉ានៅលើ Find X9 Pro របស់ខ្លួន ដោយផ្លាស់ប្តូរពីលេន telephoto ចំនួន ២ ទៅជាលេន periscope telephoto ទំហំ 200 MP ចំនួន ១ ប៉ុណ្ណោះ។
ជាមួយគ្នានេះ វាគឺនឹងមិនប្រើប្រាស់នូវសេនស័រ Samsung ISOCELL HP9 ដែលកំពុងតែរីករាលដាលខ្លាំងនៅក្នុងស្មាតហ្វូនជាច្រើនរបស់ប្រទេសចិននោះទេ ផ្ទុយទៅវិញ វានឹងប្រើប្រាស់នូវសេនស័រថ្មីដែលមិនធ្លាប់ប្រើពីមុនមកគឺ Samsung ISOCELL HP5 ដែលជាសេនស័រប្រភេទ 1/1.56″ ប៉ុន្តែមានទំហំតូចជាង HP9 behemoth បន្តិច។
គួរបញ្ជាក់ថា បើទោះបីជាមានការផ្លាស់ប្តូរនូវសេនស័រថ្មីក៏ដោយ ក៏គុណភាពនៃការថតនៅកម្រិត 10x zoom នឹងនៅតែល្អដដែលផងដែរ ហើយក៏នឹងទទួលបាននូវកាមេរ៉ាមេ 50 MP និងកាមេរ៉ា 50 MP ultrawide រួមជាមួយឈីប MediaTek Dimensity 9500 ផងដែរ៕