កាលពីថ្ងៃទី 18 ខែមិថុនា ឆ្នាំ 2025 ក្រុមហ៊ុន Leapmotor បានប្រកាសថា ការចែកចាយរថយន្តសរុបរបស់ខ្លួនបានអស់លើសពី 800,000 គ្រឿង។ តាមរបាយការណ៍របស់ក្រុមហ៊ុន ក្នុងរយៈពេលពីខែមករាដល់ឧសភា ឆ្នាំនេះ ការនាំចេញរថយន្តសរុបបានលើស 17,200 គ្រឿងដែលអង្គុយលេខមួយក្នុងចំណោមស្ថាបនិករថយន្តថាមពលថ្មី (NEV) របស់ចិន។
Leapmotor ត្រូវបានបង្កើតឡើងដោយ លោក Zhu Jiangming នៅថ្ងៃទី 24 ខែធ្នូ ឆ្នាំ 2015 បន្ទាប់ពីបានឃើញរថយន្តអគ្គិសនីតូចៗពី Renault នៅប្រទេសអេស្ប៉ាញ។ លោកបានជឿជាក់ថា ប្រភេទរថយន្តថ្មីនេះនឹងមានទីផ្សារធំនៅប្រទេសចិន។ ក្រោយមក ក្រុមហ៊ុន Leapmotor បានចេញជាសាធារណៈនៅទីផ្សារហុងកុងកាលពីខែកញ្ញា ឆ្នាំ 2022 ក្លាយជាក្រុមហ៊ុនរថយន្តអគ្គិសនីជំនាន់ថ្មីទី 4 ដែលបានចូលទីផ្សារភាគហ៊ុន បន្ទាប់ពី Nio, Xpeng, និង Li Auto។
ក្នុងរយៈពេល ៣ឆ្នាំចុងក្រោយ (2022-2024) Leapmotor បានលក់រថយន្ត៖ 111,100 គ្រឿង ក្នុងឆ្នាំ 2022, 144,100 គ្រឿង ក្នុងឆ្នាំ 2023, 293,700 គ្រឿង ក្នុងឆ្នាំ 2024។ ការចាប់ផ្តើមនិងការវិវត្តន៍នៃម៉ូដែល ក្នុងខែមករា ឆ្នាំ 2019 Leapmotor បានចេញម៉ូដែល BEV ដំបូងឈ្មោះ S01 ប៉ុន្តែមានការលក់បានតិច (ក្រោម 3,000 គ្រឿង ពី 2019 ដល់ 2021) ហើយត្រូវបានបញ្ឈប់ផលិតនៅឆ្នាំ 2022។
បន្ទាប់មក នៅថ្ងៃទី 11 ខែឧសភា ឆ្នាំ 2020 ក្រុមហ៊ុនបានចេញម៉ូដែលថ្មី T03 mini EV ដែលមានចម្ងាយបើកបររហូតដល់ 400 គីឡូម៉ែត្រនិងតម្លៃចាប់ពី 9,160 – 10,550 ដុល្លារអាមេរិក T03 មានការលក់ល្អជាង S01៖ 10,266 គ្រឿង (2020), 11,391 គ្រឿង (2021), 61,919 គ្រឿង (2023) បច្ចុប្បន្ន Leapmotor មានម៉ូដែលលក់សរុប ៦គ្រឿង៖ T03, C01, B10, C10, C11, និង C16
ក្នុងនោះ ម៉ូដែល C16 ឆ្នាំ 2026 ដែលទើបចេញថ្មីៗនេះ មានការបង្កើនមុខងារ 70 ចំណុច ជាមួយតម្លៃចាប់ផ្តើម 21,130 ដុល្លារអាមេរិក។
ស្ថិតិលក់ថ្មីៗក្នុងខែមិថុនា មុននេះ Leapmotor បានចែកចាយរថយន្តចំនួន 45,067 គ្រឿង ដែលកើន ជាង 148% បើប្រៀបធៀបនឹងឆ្នាំមុន បាននាំឲ្យសរុបការចែកចាយរថយន្តក្នុង ៥ខែដំបូងឆ្នាំ 2025 ទៅដល់ចំនួន 173,658 គ្រឿង បន្ថែមទៀត Leapmotor ក៏បានឈរលេខ ១ ក្នុងចំណោមក្រុមហ៊ុន NEV ចិនក្នុងរយៈពេល ៣ខែជាប់គ្នា (មីនា-ឧសភា)៖ 37,095 គ្រឿង (ខែមីនា), 41,039 គ្រឿង (ខែមេសា), 45,067 គ្រឿង (ខែឧសភា)
Leapmotor កំពុងបន្តរីកចម្រើនយ៉ាងគួរឱ្យចាប់អារម្មណ៍ក្នុងវិស័យរថយន្តថាមពលថ្មី ដោយមានការលើកទឹកចិត្តពីទាំងទិន្នន័យលក់ និងការរចនាម៉ូដែលដែលសមស្របនឹងតម្រូវការរបស់ទីផ្សារចិន។