បន្ទាប់ពីលេចឮថា ស្មាតហ្វូនបត់ Mix Flip 2 របស់ Xiaomi នឹងបង្ហាញខ្លួនជាផ្លូវការនៅចុងខែនេះ ពេលនេះ ក្រុមហ៊ុន Xiaomi ផ្ទាល់បានប្រកាសបង្ហាញចេញនូវ Teaser របស់ស្មាតហ្វូនបត់ Mix Flip 2 របស់ខ្លួនហើយ ហើយនឹងប្រកាសចេញនៅចុងមិថុនានេះ នៅក្នុងទីផ្សារប្រទេសចិន។
ក្នុងនោះ Xiaomi Mix Flip 2 អាចនឹងដំណើរការដោយឈីប Snapdragon 8 Elite ហើយទទួលបានអេក្រង់ 120 Hz ទំហំ 6.85 អ៊ីញ នៅពេលបើកពេញ មានកម្រិតបង្ហាញ 1.5K និងថាមពលថ្ម 5,100 mAh គាំទ្រការសាកតាមខ្សែកម្លាំង 67W និង 50W ឥតខ្សែ។
ចំពោះផ្នែកកាមេរ៉ាវិញ អាចនឹងទទួលបាននូវលេនគោល 50 MP ជាមួយនឹងមុនងារទប់លំនឹង OIS និងលេន 50 MP ultrawide ជំនួសលេន telephoto រួមជាមួយអាវការពារទឹក IPX8 ។ គួរបញ្ជាក់ថា ព័ត៌មានលម្អិត និងលក្ខណៈសម្បត្តិផ្សេងៗទៀតខាងក្រុមហ៊ុនមិនទាន់បង្ហាញចេញនៅឡើយទេ៕