Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ព័ត៌មានថ្មីៗ»វ៉ែនតា XR របស់ Samsung ជិតចេញហើយ!
    ព័ត៌មានថ្មីៗ

    វ៉ែនតា XR របស់ Samsung ជិតចេញហើយ!

    May 28, 20251 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    ដើម្បីប្រកួតប្រជែងជាមួយក្រុមហ៊ុន Apple ក្នុងផ្នែកបច្ចេកវិទ្យា​ XR, ក្រុមហ៊ុន Samsung នឹងប្រកាសចេញនូវវ៉ែនតា XR របស់ខ្លួននៅក្នុងឆមាសទី២ នេះហើយ មានឈ្មោះថា Project Moohan ដែលកំពុងអភិវឌ្ឍរួមជាមួយក្រុមហ៊ុន Google និងត្រូវបានស្គាល់ថាជា Galaxy XR ។

    ពាណិជ្ជកម្ម

    វ៉ែនតា XR នេះ ត្រូវបានគេអះអាងថា នឹងទទួលបាននូវអេក្រង់ 4K Micro-OLED របស់ Sony ដែលផ្តល់នូវគុណភាពពន្លឺ 1,000nit នៅថាមពល 20% និង 96% DCI-P3 color gamut នៅកម្រិត 90 FPS ។  លើសពីនេះ វាក៏នឹងភ្ជាប់មកជាមួយឈីប Snapdragon XR2 Gen 2 ដែលបង្កើតឡើងសម្រាប់កម្មវិធី XR ក៏ដូចជាប្រព័ន្ធប្រតិបត្តិការ Android 14 (Android XR), RAM 16GB, Wi-Fi 7 និងមុខងារ Gemini AI របស់ Google ផងដែរ។

    បន្ថែមពីនេះ សម្រាប់ក្រុមហ៊ុន Samsung ផ្ទាល់ក៏មានគម្រោង XR បន្ថែមពីរផ្សេងទៀតផងដែរគឺ Project Haean និង Project Jinju ដែលសន្មតថាជាវ៉ែនតាឆ្លាតវៃ និងកំពុងអភិវឌ្ឍរួមជាមួយក្រុមហ៊ុន Google ដូចគ្នាដែរ ហើយក៏នឹងប្រើប្រាស់នូវបន្ទះឈីប XR2 Gen 2 ដូចគ្នា និងមាន RAM 16GB ដូចគ្នាផងដែរ។

    គួរបញ្ជាក់ថា ឈីប Snapdragon XR2 Gen 2 នឹងទទួលបាន 6 cores CPU ដែលផ្អែកលើ Cortex-A78C ទាំងអស់ ប៉ុន្តែមានចំនួន ២ ដំណើរការក្នុងល្បឿន 2.36GHz និង ៤  ដំណើរការក្នុងល្បឿន 2.05GHz រួមជាមួយ Adreno 740 GPU ៕

    ប្រភពៈ GSMArena

    Galaxy XR Samsung
    Share. Facebook Telegram WhatsApp
    Previous ArticleChery បាននាំយកម៉ាក Rely ប្រើម៉ាស៊ីនម៉ាស៊ូត មានគោលដៅចូលមកកាន់ទីផ្សារចិនម្ដងទៀត
    Next Article រថយន្ត SUV អគ្គិសនីទំហំធំ Volkswagen ID.Evo បានដំឡើងនៅរោងចក្ររបស់ Volkswagen ក្នុងប្រទេសចិន ប្រើបច្ចេកវិទ្យារបស់ Xpeng

    Related Posts

    Ford Bronco RTR ឆ្នាំ 2027 រចនាទាក់ទាញយុវវ័យសម័យ Gen Z ចូលមកពិភព Off-Road

    January 14, 20261 Min Read

    Buick Electra E7 ត្រូវបានបង្ហាញជាផ្លូវការជា SUV Plug-in Hybrid អាចបើកបានរហូតដល់ 1,600 គីឡូម៉ែត្រ

    January 12, 20261 Min Read

    Volkswagen ID. Era 9X បង្ហាញលក្ខណៈបច្ចេកទេសនៅចិនជា Crossover EREV ជាមួយថ្ម 65.2 kWh កម្លាំងសរុបដល់ 510 សេះ

    January 10, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.