Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»យានយន្ត»ក្រុមហ៊ុន GM ប្រឈមមុខនឹងការស្នើសុំសុំសំណងជាថ្មីចំពោះម៉ាស៊ីន V-8 ទំហំ 6.2 លីត្រដែលមានកំហូច
    យានយន្ត

    ក្រុមហ៊ុន GM ប្រឈមមុខនឹងការស្នើសុំសុំសំណងជាថ្មីចំពោះម៉ាស៊ីន V-8 ទំហំ 6.2 លីត្រដែលមានកំហូច

    May 26, 20251 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    បន្ទាប់ពីការហៅរថយន្តមកជួសជុលក្នុងខែមេសា ដែលប៉ះពាល់ដល់រថយន្ត SUV និងឡានដឹកទំនិញធំៗចំនួន 598,000 គ្រឿងក្នុងសហរដ្ឋអាមេរិក (721,000 គ្រឿងទូទាំងពិភពលោក) ដោយសារបញ្ហានៅលើម៉ាស៊ីន 6.2-លីត្រ V-8 ឥឡូវនេះ ក្រុមហ៊ុន General Motors (GM) ក៏ប្រឈមមុខនឹង សំណុំរឿងសុំសំណងជាថ្មី។ សំណុំរឿងនេះត្រូវបានដាក់ស្នើនៅថ្ងៃចន្ទ ទី 19 ឧសភា ដោយសារិយាល័យមេធាវី Hagens Berman នៅទីក្រុង Seattle នៅតុលាការសហរដ្ឋសម្រាប់តំបន់ខាងកើតរដ្ឋ Michigan។ អ្នកស្នើសុំអះអាងថា GM បានលក់រថយន្តដែលមានម៉ាស៊ីនកំហូចដោយចេតនា ទោះដឹងច្បាស់អំពីហានិភ័យសុវត្ថិភាពក៏ដោយ។
    សំណុំរឿងនេះដែលមានអ្នកស្នើសុំពីរដ្ឋ Washington និង California បានលើកឡើងពីបញ្ហាដដែលៗនៃម៉ាស៊ីន L87 ជាពិសេសសម្រាប់រថយន្តឆ្នាំផលិត 2021 ដល់ 2024។ ដូចដែលបានរាយការណ៍ក្នុងការហៅរថយន្តមកជួសជុលនាពេលមុន GM បានឲ្យដឹងថា ប្រព័ន្ធម៉ាស៊ីនអាចមានកាកសំណល់ កំណកដែកនៅក្នុងម៉ាស៊ីន ឬក្នុងរន្ធប្រេង (crankshaft oil galleries) ដែលអាចនាំឲ្យ bearing ខូច។ GM ក៏បានស្គាល់ថា មានម៉ាស៊ីនខ្លះដែល crankshaft មិនទាន់គ្រប់លក្ខណៈស្តង់ដារផលិត។ បញ្ហាទាំងនេះអាចនាំទៅដល់ ការខូចម៉ាស៊ីនយ៉ាងធ្ងន់ធ្ងរ។
    បញ្ហាម៉ាស៊ីនទាំងនេះបាន​កើតឡើងលើរថយន្តពេញនិយមមុនឆ្នាំ 2025 ដូចជា៖ Chevy Silverado 1500, Tahoe, Suburban, GMC Sierra 1500, Yukon, និង Cadillac Escalade។ ក្រៅពីបញ្ហាសុវត្ថិភាព អ្នកស្នើសុំក៏អះអាងថា បញ្ហានេះបណ្តាលឲ្យមានការខាតបង់ផ្នែកហិរញ្ញវត្ថុ ដោយសារតម្លៃរថយន្តធ្លាក់ចុះ។ ពួកគេក៏បាននិយាយថា ការប្តូរម៉ាស៊ីន L87 ថ្មីមិនអាចដោះស្រាយបញ្ហាខូច bearing បានពេញលេញនោះទេ ហើយបន្តបង្កហានិភ័យជាមួយម្ចាស់រថយន្ត។
    ទោះបីជាបញ្ហានេះធ្វើឲ្យមានការព្រួយបារម្ភ ក៏ដោយ GM បានអះអាងថា បញ្ហានេះត្រូវបានដោះស្រាយសម្រាប់រថយន្តឆ្នាំ 2025។ ការស្រាវជ្រាវផ្ទៃក្នុងរបស់ GM បានរកឃើញកំហូចក្នុងដំណើរការផលិត ដែលមានឥទ្ធិពលលើម៉ាស៊ីនដែលផលិតចន្លោះពី ថ្ងៃទី 1 មិនា 2021 ដល់ 31 ឧសភា 2024។ ប៉ុន្តែសំណុំរឿងនេះក៏បានរួមបញ្ចូលរថយន្ត Silverado 1500 និង Sierra 1500 ដែលផលិតពីឆ្នាំ 2019 ជាដើមផងដែរ។

    ពាណិជ្ជកម្ម
    Share. Facebook Telegram WhatsApp
    Previous Articleត្រាំ នឹងបន្ថែមពន្ធថ្មី ២៥% សម្រាប់ក្រុមហ៊ុន Apple ប្រសិនបើពួកគេមិនផលិត iPhone នៅសហរដ្ឋអាមេរិក!
    Next Article Nvidia នឹងផលិតឈីប AI ថ្មីមួយរបស់ខ្លួនសម្រាប់នាំចេញទៅប្រទេសចិន!

    Related Posts

    Ford Bronco RTR ឆ្នាំ 2027 រចនាទាក់ទាញយុវវ័យសម័យ Gen Z ចូលមកពិភព Off-Road

    January 14, 20261 Min Read

    Buick Electra E7 ត្រូវបានបង្ហាញជាផ្លូវការជា SUV Plug-in Hybrid អាចបើកបានរហូតដល់ 1,600 គីឡូម៉ែត្រ

    January 12, 20261 Min Read

    Volkswagen ID. Era 9X បង្ហាញលក្ខណៈបច្ចេកទេសនៅចិនជា Crossover EREV ជាមួយថ្ម 65.2 kWh កម្លាំងសរុបដល់ 510 សេះ

    January 10, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.