Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ព័ត៌មានថ្មីៗ»ត្រាំ នឹងបន្ថែមពន្ធថ្មី ២៥% សម្រាប់ក្រុមហ៊ុន Apple ប្រសិនបើពួកគេមិនផលិត iPhone នៅសហរដ្ឋអាមេរិក!
    ព័ត៌មានថ្មីៗ

    ត្រាំ នឹងបន្ថែមពន្ធថ្មី ២៥% សម្រាប់ក្រុមហ៊ុន Apple ប្រសិនបើពួកគេមិនផលិត iPhone នៅសហរដ្ឋអាមេរិក!

    May 26, 20251 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    នៅក្នុងបរិបទនៃសេដ្ឋកិច្ចពាណិជ្ជកម្មពិភពលោកកំពុងតែមានភាពមិនប្រាកដប្រជា និងសម្ពាធពន្ធនាំចេញរបស់សហរដ្ឋអាមេរិកលើប្រទេសជាច្រើននៅជុំវិញពិភពលោក ជាពិសេសប្រទេសចិន បានធ្វើឲក្រុមហ៊ុនធំៗជាច្រើនមានខាតបង់ប្រាក់ជាច្រើន តួយ៉ាងដូចជាក្រុមហ៊ុន Apple ជាដើម ដោយសារតែការធ្វើផលិតកម្មផលិតផលរបស់ពួកគេគឺស្ថិតនៅក្នុងប្រទេសចិន។

    ក្នុងនោះ ដើម្បីគេចពីពន្ធទាំងនេះ Apple បានប្រកាសថា ពួកនឹងបំបែកខ្សែសង្វាក់ផលិតកម្មរបស់ខ្លួនទៅកាន់ប្រទេសផ្សេងៗដូចជាប្រទេសឥណ្ឌា និងវៀតណាម ជាដើមដើម្បីគេចចេញពីពន្ធនាំចេញរបស់អាមេរិកលើទំនិញចិន ប៉ុន្តែការធ្វើបែបនេះរបស់ Apple បានធ្វើឲប្រធានាធិបតី Donald Trump មានការមិនពេញចិត្តជាខ្លាំង ព្រោះពួកគេបានជ្រើសរើសការផលិត iPhone នៅក្នុងប្រទេសផ្សេង ជំនួសឲសហរដ្ឋអាមេរិក។

    ពាណិជ្ជកម្ម

    បើយោងតាមសម្តីរបស់លោកត្រាំផ្ទាល់បាននិយាយថា ការផលិត iPhone នៅក្នុងប្រទេសឥណ្ឌារបស់ Apple គឺជារឿងដែលគាត់មិនចង់ឃើញបំផុតហើយគាត់សង្ឃឹមថា Apple នឹងផ្លាស់ប្តូរទិសដៅនេះ ហើយងាកមកធ្វើផលិតកម្មនៅក្នុងស្រុកវិញ។ ជាមួយគ្នានេះ លោក Trump ផ្ទាល់ក៏គំរាមក្រុមហ៊ុន Apple ផងដែរថា លោកនឹងបន្ថែមពន្ធថ្មី ២៥% សម្រាប់ក្រុមហ៊ុន Apple ប្រសិនបើពួកគេមិនផលិត iPhone នៅសហរដ្ឋអាមេរិក។

    ទោះជាយ៉ាងណាក៏ដោយ ក៏ Apple បានបញ្ជាក់ថា ការធ្វើផលិតកម្មនៅក្នុងស្រុកគឺជារឿងពិបាកខ្លាំងដោយសារការខ្វះខាតនូវបច្ចេកវិទ្យា និងទេពកោសល្យក្នុងការធ្វើផលិតកម្ម ប៉ុន្តែពួកគេនឹងវិនិយោគធំបំផុតនៅអាមេរិកដោយមានចំនួនលើសពី 500 ពាន់លានដុល្លារ ក្នុងរយៈពេល 4 ឆ្នាំខាងមុខ។ ខណៈការវិនិយោគនេះ នឹងផ្តោតលើការច្នៃប្រឌិតបច្ចេកវិទ្យាថ្មីៗ, ការអភិវឌ្ឍផលិតកម្មក្នុងស្រុក, បញ្ញាសិប្បនិម្មិត (AI), វិស្វកម្មស៊ីលីកុន និងការអភិវឌ្ឍកម្លាំងពលកម្មក្នុងស្រុកជាដើម៕

    ប្រភពៈ 9to5mac

    Apple iPhone
    Share. Facebook Telegram WhatsApp
    Previous Articleក្រុមហ៊ុនផលិតទូរស័ព្ទចិនបង្ហាញចេញ UFCS 2.0 អាចសាកថ្មបានដោយមិនគិតពីម៉ាកអាដាប់ធ័រ ឬខ្សែនោះឡើយ!
    Next Article ក្រុមហ៊ុន GM ប្រឈមមុខនឹងការស្នើសុំសុំសំណងជាថ្មីចំពោះម៉ាស៊ីន V-8 ទំហំ 6.2 លីត្រដែលមានកំហូច

    Related Posts

    Volkswagen ID. Era 9X បង្ហាញលក្ខណៈបច្ចេកទេសនៅចិនជា Crossover EREV ជាមួយថ្ម 65.2 kWh កម្លាំងសរុបដល់ 510 សេះ

    January 10, 20261 Min Read

    ​បោះបង់ប្រាក់ខែរាប់ពាន់ដុល្លារ! មកចាប់យកអាជីវកម្ម ជាអ្នកជំនាញរៀបចំផ្ទះ

    January 8, 20261 Min Read

    អ៊ីស្រាអែល បង្ហាញប្រព័ន្ធស្ទាក់ចាប់ដ្រូនថ្មីរបស់ខ្លួន ហៅថាសំណាញ់មេឃចាប់បក្សី DefendAir!

    January 8, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.