Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ព័ត៌មានថ្មីៗ»ស្ងាត់ៗ! មេធំរបស់ ChatGPT ជះលុយធំជិត ៧ពាន់លានដុល្លារ ទិញក្រុមហ៊ុន AI របស់អតីតអ្នករចនាឧបករណ៍ឆ្នើមរបស់ Apple
    ព័ត៌មានថ្មីៗ

    ស្ងាត់ៗ! មេធំរបស់ ChatGPT ជះលុយធំជិត ៧ពាន់លានដុល្លារ ទិញក្រុមហ៊ុន AI របស់អតីតអ្នករចនាឧបករណ៍ឆ្នើមរបស់ Apple

    May 23, 20251 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    កាលពីថ្មីៗនេះ ក្រុមហ៊ុន OpenAI ដែលជាក្រុមហ៊ុនធំរបស់ ChatGPT បានប្រកាសឲដឹងថា ពួកគេបានទិញយកក្រុមហ៊ុន AI startup មួយមានឈ្មោះថា “io” ។

    ពាណិជ្ជកម្ម

    ក្នុងនោះ កិច្ចព្រមព្រៀងនេះ OpenAI បានទិញយកក្រុមហ៊ុន “io” របស់លោក Jony Ive ដែលជាអតីតអ្នករចនាឧបករណ៍ឆ្នើមរបស់ Apple ក្នុងតម្លៃប្រមាណដល់ទៅ 6.5 ពាន់លានដុល្លារ ឯណ្ណោះ និងត្រូវបានសង្ស័យថាជាការទិញដ៏ធំបំផុតរបស់ OpenAI ចាប់តាំងពីបានបង្កើតក្រុមហ៊ុនមក។

    គួរឲដឹងថា ក្រុមហ៊ុន “io” គឺជាផ្នែកមួយនៃក្រុមហ៊ុន LoveFrom ដែលត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ 2019 ដោយលោក Jony Ive។ ក្រុមហ៊ុននេះ មានបុគ្គលិកជំនាញចំនួន 55 នាក់ រួមមានអតីតវិស្វករ និងអ្នករចនាឧបករណ៍របស់ Apple លោក Scott Cannon, Evans Hankey និង Tang Tan។ ក្រោយពេលការទិញយកត្រូវបានបញ្ចប់ ក្រុមហ៊ុននេះនឹងចូលរួមជាមួយ OpenAI ដើម្បីបង្កើតឧបករណ៍ AI ថ្មី ដែលរំពឹងថានឹងប្រកាសចេញជាផ្លូវការនៅក្នុងឆ្នាំ 2026 ខាងមុខនេះ។

    បើយោងតាមរបាយការណ៍របស់ Wall Street Journal បានឲដឹងថា ឧបករណ៍ដំបូងនេះ គឺជាឧបករណ៍ឆ្លាតវៃដែលទំហំតូច ប៉ុន្តែមិនមានអេក្រង់ទេ តែមានសមត្ថភាពយល់ដឹងពីបរិបទជុំវិញរបស់អ្នកប្រើ ដោយវាអាចបំពេញភារកិច្ចជំនួស ឬបន្ថែមលើស្មាតហ្វូន និងកុំព្យូទ័រយួរដៃដែលយើងប្រើប្រាស់សព្វថ្ងៃ ប៉ុន្តែមិនមែនជាឧបករណ៍ពាក់ដូចជាវ៉ែនតា ឬនាឡិកាឆ្លាតវៃទេ៕

    ប្រភពៈ GSMArena

    ai chatgpt openai
    Share. Facebook Telegram WhatsApp
    Previous Articleនេះគឺជា 15S Pro របស់ Xiaomi ដែលប្រើឈីបខ្លួនឯង!
    Next Article Apple អាចនឹងបញ្ចេញវ៉ែនតាឆ្លាតវៃដំបូងរបស់ខ្លួននៅចុងឆ្នាំ ២០២៦ ខាងមុខនេះ!

    Related Posts

    ​បោះបង់ប្រាក់ខែរាប់ពាន់ដុល្លារ! មកចាប់យកអាជីវកម្ម ជាអ្នកជំនាញរៀបចំផ្ទះ

    January 8, 20261 Min Read

    អ៊ីស្រាអែល បង្ហាញប្រព័ន្ធស្ទាក់ចាប់ដ្រូនថ្មីរបស់ខ្លួន ហៅថាសំណាញ់មេឃចាប់បក្សី DefendAir!

    January 8, 20261 Min Read

    ចិន បើកដំណើរការរ៉េអាក់ទ័រនុយក្លេអ៊ែរទី ២ នៅក្នុងរោងចក្រថាមពលនុយក្លេអ៊ែរធំជាងគេបំផុតរបស់ខ្លួន!

    January 8, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.