ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ធំមួយនៅចិន BYD កំពុងរៀបចំប្រកួតប្រជែងជាមួយទីផ្សាររថយន្តខ្នាតតូច (mini-vehicle) នៅជប៉ុនដែលត្រូវគេចាត់ទុកថាជាក្រប្រកួតប្រជែងយ៉ាងក្តៅមួយ។ រូបភាពបង្ហាញថ្មីៗបានបង្ហាញពីរថយន្តសាកល្បងដែលមានទំហំតូច ហើយរចនាដែលមានទ្វារចំហៀងអូស វាបង្ហាញថាការរចនារថយន្តនេះគោរពតាមបទប្បញ្ញត្តិរបស់រថយន្ត kei car នៅជប៉ុនយ៉ាងម៉ឹងម៉ាត់។Kei cars ដែលមានឈ្មោះពេញថា keijidōsha (រថយន្តទំហំតូចនិងស្រាល) គឺជាប្រភេទរថយន្តតូចពិសេសរបស់ជប៉ុន។ តាមច្បាប់ វាមិនអាចមានប្រវែងលើស 3.4 ម៉ែត្រ ទទឹងលើស 1.48 ម៉ែត្រ និងកម្ពស់លើស 2 ម៉ែត្រទេ ហើយថាមពលម៉ាស៊ីនត្រូវកំណត់ក្នុង 64 សេះក្នុងមួយគ្រឿង។ រថយន្តទាំងនេះទទួលបានអត្ថប្រយោជន៍ក្នុងការបង់ពន្ធតិច និងងាយស្រួលក្នុងការចត ដូច្នេះវាសមស្របសម្រាប់អ្នកបើកបរនៅតំបន់ទីក្រុង ទោះបីជាជប៉ុនបានកាត់បន្ថយអត្ថប្រយោជន៍ទាំងនេះនៅឆ្នាំ 2014 ដោយបន្ថែមពន្ធលើ kei cars រហូតដល់ 50% ក៏ដោយ ប៉ុន្តែវានៅតែរួមចំណែកប្រហែល 35% នៃទីផ្សាររថយន្តទាំងមូលរបស់ជប៉ុន។
រថយន្ត kei car របស់ BYD នឹងក្លាយជារថយន្តអគ្គិសនី kei ពិតប្រាកដដំបូងគេដែលបង្កើតឡើងសម្រាប់ជប៉ុនដោយក្រុមហ៊ុនបរទេស ខណៈដែលក្រុមហ៊ុន Smart បានសាកល្បងរថយន្ត ForTwo និង Hyundai ក៏បានផ្ដល់រថយន្ត Inster ដែលអាចផ្គូផ្គងបាន ផែនការរបស់ BYD ត្រូវបានបង្កើតឡើងលើវេទិកាថ្មីដោយស្វ័យភាពសម្រាប់ជប៉ុន។
ព័ត៌មានពីចិនបញ្ជាក់ថា រថយន្តនេះនឹងមានថ្ម 20 kWh ដែលអាចបើកបាន 180 គីឡូម៉ែត្រតាមស្តង់ដារ WLTC មានសមត្ថភាពសាកលឿន 100 kW និងប្រព័ន្ធម៉ាស៊ីនត្រជាក់ HVAC ប្រើបច្ចេកវិទ្យាបូមកម្តៅសម្រួលថាមពល។ តម្លៃរំពឹងទុកគឺប្រហែល 2.5 លានយ៉ាន់ (17,700 ដុល្លារ) ដែលនឹងប្រកួតជាមួយ Nissan Sakura និង Mitsubishi eK X EV ដែលជារថយន្ត kei អគ្គិសនីកំពូលពីក្រុមហ៊ុនជប៉ុន រថយន្តទាំងនេះបានចេញផ្សាយនៅឆ្នាំ 2022 ដោយសហគ្រិនភាព NMKV ហើយមានថ្ម 20 kWh និងម៉ូទ័រ 47 kW។
BYD មានគម្រោងផលិតរថយន្តនេះនៅចិន ដើម្បីនាំចេញទៅជប៉ុនចាប់ពីចុងឆ្នាំ 2026 ហើយមានគោលបំណងដណ្តើមយក 40% នៃទីផ្សាររថយន្ត kei អគ្គិសនីក្នុងរយៈពេលពីរបីឆ្នាំខាងមុខ ការចូលទៅក្នុងផ្នែកនេះគឺបន្ទាប់ពីបានទទួលជោគជ័យមួយចំនួនជាមួយរថយន្ត Dolphin និង Seal EV នៅជប៉ុន ដែលបានជួយឲ្យ BYD លក់បានជាង 2,200 គ្រឿងក្នុងឆ្នាំ 2024។ ក្រុមហ៊ុនក៏មានគម្រោងបង្កើនចំនួនសាខាចែកចាយរបស់ខ្លួនដល់ 100 កន្លែងនៅជប៉ុនក្នុងនៅឆ្នាំ 2025។
បច្ចុប្បន្នមានតែ Daihatsu, Honda, Suzuki និង Nissan-Mitsubishi NMKV ប៉ុណ្ណោះដែលផលិត kei car ជាច្រើនបំផុត ខណៈដែល Toyota, Mazda និង Subaru ប្រើរថយន្តដែលបានប្ដូរប្លង់ស្លាក (rebadged models)។ ការចូលរួមរបស់ BYD នេះនឹងក្លាយជាការប្រកួតប្រជែងដ៏ធំដំបូងគេមកពីក្រៅប្រទេសរបស់ជប៉ុន។
“ការអភិវឌ្ឍ kei car ត្រូវការការរចនាគ្រឿងផ្សំនៃរថយន្តថ្មីទាំងស្រុង” អ្នកវិភាគឈ្មោះលី មីងបាននិយាយ។ “ជំហានរបស់ BYD បង្ហាញពីការប្តេជ្ញាចិត្តយ៉ាងខ្លាំងចំពោះទីផ្សារជប៉ុន”។ ក្នុងឆ្នាំ 2024 ក្រុមហ៊ុន BYD មានមូលដ្ឋាននៅ Shenzhen បានលើសក្រុមហ៊ុន Toyota ក្នុងការលក់រថយន្តអគ្គិសនីនៅជប៉ុនជាលើកដំបូង ដោយលក់បាន 2,223 គ្រឿង កើនឡើង 54% បើប្រៀបធៀបនឹងឆ្នាំមុន ខណៈ Toyota លក់បាន 2,038 គ្រឿង។ នៅឆ្នាំនោះមានការលក់រថយន្តអគ្គិសនីសរុប 59,736 គ្រឿងនៅទូទាំងប្រទេសជប៉ុន។
BYD បង្ហាញរថយន្តអគ្គិសនីខ្នាតតូច “K-Car” ដែលមានគោលដៅបំបែកទីផ្សាររថយន្តខ្នាតតូចមានឈ្មោះល្បីនៅជប៉ុន
1 Min Read