បន្ទាប់ពីប្រកាសចេញនូវ X200 Pro នៅចុងឆ្នាំ២០២៤ ហើយ X200 Ultra នៅក្នុងខែមុននេះ, ពេលនេះ ក្រុមហ៊ុន vivo ត្រូវបានគេរាយការណ៍ថា អាចនឹងប្រកាសចេញនូវស្មាតហ្វូនសេរ៊ីថ្មីរបស់ខ្លួនមួយម៉ូឌែលទៀតនៅក្នុងត្រកូល X200 គឺ vivo X200 FE នៅក្នុងខែកក្កដាខាងមុខនេះ។
ក្នុងនោះ vivo X200 FE ត្រូវបានរំពឹងថានឹងទទួលបាននូវអេក្រង់ 1.5K 120Hz AMOLED ទំហំ 6.31 អ៊ីញ ដំណើរការដោយបន្ទះឈីប Dimensity 9400e ដែលជាបន្ទះឈីបជំនាន់ថ្មីដែលនឹងប្រកាសចេញនៅក្នុងប្រទេសចិននៅសប្តាហ៍ក្រោយនេះ ជាមួយលេនគោល 50MP IMX921, លេន ultra-wide 8MP, លេន 50MP Sony IMX882 3X Telephoto និងកាមេរ៉ាខាងមុខទំហំ 50MP ។ លើសពីនេះ វាក៏អាចនឹងទទួលបាននូវអាវការពារធូលី និងទឹកកម្រិត IP68 + IP69 ផងដែរ។
សម្រាប់ផ្នែកថាមពលវិញ អាចនឹងទទួលបានថ្ម 6500mAh ដែលធំជាងថ្ម 5700mAh របស់ X200 Pro mini និងគាំទ្រការសាកកម្លាំង 90W រួមជាមួយជម្រើស 12GB + 256GB និង 16GB + 512GB ដែលអាចនឹងមានតម្លៃលក់មានចន្លោះពី 602ដុល្លារ ទៅ 722ដុល្លារ នៅក្នុងទីផ្សារប្រទេសឥណ្ឌា៕