Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»យានយន្ត»នេះជាចំនួនការដឹកជញ្ជូនរថយន្តអគ្គិសនី (NEV) របស់ក្រុមហ៊ុន Startup នៅចិនប្រចាំខែមេសាបានដឹកអោយទៅអតិថិជនរាប់ម៉ឺនគ្រឿង
    យានយន្ត

    នេះជាចំនួនការដឹកជញ្ជូនរថយន្តអគ្គិសនី (NEV) របស់ក្រុមហ៊ុន Startup នៅចិនប្រចាំខែមេសាបានដឹកអោយទៅអតិថិជនរាប់ម៉ឺនគ្រឿង

    May 3, 20251 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    នេះជាចំណាត់ថ្នាក់ការដឹកជញ្ជូនរថយន្តអគ្គិសនី (NEV) របស់ក្រុមហ៊ុន startup នៅចិនប្រចាំខែមេសា នៅពេលដែលចូលដល់ខែឧសភា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី (NEV) startup នៅចិនបានចាប់ផ្តើមប្រកាសចំនួនការដឹកជញ្ជូនរថយន្តអោយទៅកាន់អតិថិជនសរុបប្រចាំខែមេសា។ រហូតមកដល់ពេលនេះ មានក្រុមហ៊ុនស្តាតអាប់ទាំងអស់៩ ដែលបានប្រកាសចំនួននេះ ជាមួយ Leapmotor ជាគ្រុមហ៊ុនដឹកជញ្ជូនរថយន្តអោយអតិថិជនបានច្រើនជាងគេ ដល់ទៅជាង ៤ម៉ឺនគ្រឿង ហើយនេះជាតារាងព័ត៌មានលម្អិតខាងក្រោម។
    បើយោងតាមទិន្នន័យដែលបានបង្ហាញ Leapmotor គឺជាក្រុមហ៊ុន startup NEV ដោយមានការដឹកជញ្ជូនលើស ៤ម៉ឺនគ្រឿងក្នុងខែមេសាអោយទៅអតិថិជន ហើយបើគិតចាប់តាំងពីខែមករាដល់ខែមេសា Leapmotor បានដឹកជញ្ជូនរថយន្តសរុបចំនួន ១២៨,៥៩១ គ្រឿង ដោយបច្ចុប្បន្ន Leapmotor មានម៉ូឌែលសរុប ៦ ដែលកំពុងមានលក់ នៅក្នុងផ្សារ រួមមាន T03, C01, C11, C16, B01 និង C10។
    ចំណាត់ថ្នាក់ទី ២ គឺ Xpeng ដែលបានដឹកជញ្ជូនរថយន្តអោយទៅអតិថិជនចំនួន ៣៥,០៤៥ គ្រឿងក្នុងខែមេសា បង្កើនឡើង ២៧៣% ប្រៀបធៀបទៅឆ្នាំមុន។ នេះបើគិតចាប់ពីខែមករាដល់ខែមេសា Xpeng មានចំនួនដឹកជញ្ជូនសរុប ១២៩,០៥៣ គ្រឿងអោយទៅអតិថិជន នៅខែមេសានេះ Xpeng ក៏បានបើកឱ្យដំណើរការម៉ូឌែលថ្មីឆ្នាំ ២០២៥ គឺ Xpeng X9 និង P7+ Ultra Long Range Max Flagship Edition។
    ចំណាត់ថ្នាក់ទី ៣ គឺ Li Auto ដែលបានដឹកជញ្ជូនរថយន្តអោយទៅអតិថិជនចំនួន ៣៣,៩៣៩ គ្រឿង នៅក្នុងខែមេសានេះដែលបង្កើនបាន ៣១.៦% ប្រៀបធៀបនឹងឆ្នាំមុន។ ហើយបើគិតចាប់តាំងពីដើមឆ្នាំមក Li Auto បានដឹកជញ្ជូនសរុប ១,២៦០,៦៧៥ គ្រឿង។ រថយន្ត Li L6, L7, L8 និង L9 ក៏ជារថយន្ត SUV ដែលលក់បានល្អបំផុតក្នុងចំណោមម៉ូឌែលដែលមានតម្លៃលើស ២៧,៥០០ ដុល្លារ នៅក្នុងបីត្រីមាសជាប់គ្នា។
    ចំណាត់ថ្នាក់ទី ៤ គឺ Xiaomi ដែលការដឹកជញ្ជូនរថយន្តអោយទៅអតិថិជនប្រចាំខែមេសានៅមានស្ថេរភាព ប្រៀបនឹងខែមីនាដែលមានចំនួន ២៩,០០០+ គ្រឿង ដោយឈានទៅដល់ចំនួនសរុបក្នុងឆ្នាំ ២០២៥ ជាង ៩៧,០០០ គ្រឿង។ នៅដើមខែមីនា ក្រុមហ៊ុន Xiaomi ក៏បានបង្កើនគោលដៅនៃការដឹកជញ្ជូនអោយទៅអតិថិជនប្រចាំឆ្នាំពី ៣០ម៉ឺន ឡើងទៅ ៣៥ម៉ឺនគ្រឿងផងដែរ។ នៅខែមិថុនា ឬ កក្កដា ឆ្នាំនេះ Xiaomi នឹងដាក់ឱ្យដំណើរការម៉ូឌែលទី ២ របស់ខ្លួនគឺ YU7។ បច្ចុប្បន្ន Xiaomi មានម៉ូឌែលលក់ ២ គឺ SU7 និង SU7 Ultra។
    ចំណាត់ថ្នាក់ទី ៥ គឺក្រុមហ៊ុន Nio Group ដែលបានដឹកជញ្ជូនរថយន្តអោយទៅអតិថិជនចំនួន ២៣,៩០០ គ្រឿង បង្កើនឡើង ៥៣% ប្រៀបធៀបទៅឆ្នាំមុន។ ចំនួននេះរួមមានរថយន្តម៉ាក Nio ចំនួន ១៩,២៦៩ គ្រឿង និងម៉ាក Onvo ចំនួន ៤,៤០០ គ្រឿង។ ក្នុងរយៈពេល ៤ ខែដំបូងនៃឆ្នាំនេះ Nio Group បានដឹកជញ្ជូនរថយន្តអោយទៅអតិថិជនសរុប ៦៥,៩៩៤ គ្រឿង។
    គួរចំណាំថា នៅថ្ងៃទី ២៩ មេសា កន្លងទៅនេះ ម៉ូឌែលដំបូងនៃម៉ាកទី ៣ របស់ក្រុមហ៊ុន Nio ដែលមានឈ្មោះ Firefly បានចាប់ផ្តើមដឹកជញ្ជូនជាផ្លូវការអោយទៅអតិថិជនហើយ។ សម្រាប់ ម៉ូឌែលទី ២ របស់ Onvo មានឈ្មោះ Onvo L90 ដែលបានបង្ហាញខ្លួននៅកម្មវិធីបង្ហាញរថយន្តសាំងហៃ គ្រោងនឹងដាក់ឱ្យដំណើរការក្នុងត្រីមាសទី ៣។

    ពាណិជ្ជកម្ម
    Share. Facebook Telegram WhatsApp
    Previous ArticleRockstar Games ថា ទាល់តែរដូវផ្ការីកឆ្នាំក្រោយទើប GTA 6 ចេញជាផ្លូវការ!
    Next Article ក្រុមហ៊ុនស្មាតហ្វូនធំៗជាច្រើនរបស់ចិននឹងឈប់ប្រើប្រព័ន្ធប្រតិបត្តិការ Android របស់អាមេរិក ក្នុងពេលឆាប់ៗនេះ!

    Related Posts

    រថយន្តសេដានប្រណីត BYD Yangwang U7 ជំនាន់ថ្មី ប្រើថ្ម 150 kWh មានការប្រើប្រាស់ថាមពល 17.7 kWh ក្នុង 100 គីឡូម៉ែត្រ

    January 27, 20261 Min Read

    Toyota bZ7 រថយន្តអគ្គិសនី Flagship ប្រើប្រព័ន្ធឆ្លាតវៃ Xiaomi និងបច្ចេកវិទ្យា Huawei នឹងចូលទីផ្សារប្រទេសចិននៅខែមីនា

    January 20, 20261 Min Read

    Chery Fulwin T9L បើកទទួលការកក់មុននិងត្រៀមចេញលក់ជាមួយប្រព័ន្ធជំនួយបើកបរឆ្លាតវៃ Falcon 700+

    January 19, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.