បន្ទាប់ពីបានប្រកាសគ្រោងបញ្ចេញជាផ្លូវការនៅក្នុងឆ្នាំ២០២៥ នេះ ពេលនេះ ក្រុមហ៊ុន Rockstar Games បានប្រកាសថា ពួកគេនឹងធ្វើការពន្យាពេលក្នុងការចេញហ្គេម GTA 6 ទៅថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០២៦ វិញ។

ចំពោះមូលហេតុដែលបន្តក្នុងការពន្យាពេលចេញនេះ គឺដើម្បីយកពេលវេលាអភិវឌ្ឍន៍បន្ថែមដើម្បីបំពេញតាមស្តង់ដារគុណភាពកម្រិតខ្ពស់របស់ក្រុមហ៊ុន និិងអ្នកលេង។

គួរឲដឹងថា បើគិតចាប់តាំងពីថ្ងៃដែលប្រកាសចេញនូវ GTA V មក គឺមានរយៈពេលជាង ១ ទសវត្សរ៍ ហើយដែល Rockstar Games ចង់ប្រកាសចេញនូវហ្គេម GTA 6 នេះ ហើយនៅពេលដែលនឹងប្រកាសនៅក្នុងពេលខាងមុខនេះទៀតសោកគឺនឹងដាក់ឲទិញសម្រាប់តែ PS5 និង Xbog Series X|S ប៉ុណ្ណោះ ខណៈ PC វិញ អាចនឹងពន្យាពេលបន្ថែមចំនួន ១ឆ្នាំទៀត៕