Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ផ្សេងៗ»ស្ត្រីធ្វើការនៅនូវែលសេឡង់ នឹងបានឈប់សម្រាកមានប្រាក់ឈ្នួលដោយស្វ័យប្រវត្តិ បន្ទាប់ពីរលូតកូន
    ផ្សេងៗ

    ស្ត្រីធ្វើការនៅនូវែលសេឡង់ នឹងបានឈប់សម្រាកមានប្រាក់ឈ្នួលដោយស្វ័យប្រវត្តិ បន្ទាប់ពីរលូតកូន

    March 25, 20211 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    រដ្ឋសភានៃប្រទេសនូវែលសេឡង់បានអនុម័តច្បាប់ជាឯកច្ឆន្ទ ដោយផ្តល់សិទ្ធិដល់ម្តាយដែលកំពុងធ្វើការ និងដៃគូរបស់ពួកគេ មានសិទ្ធិទទួលបានការឈប់សម្រាក បន្ទាប់ពីទទួលរងការរលូតកូន ដែលត្រូវបានគេជឿជាក់ថា ជាបទប្បញ្ញត្តិទីមួយនៃច្បាប់ប្រភេទនៅក្នុងពិភពលោក។

    ពាណិជ្ជកម្ម

    ប្រាក់ឧបត្ថម្ភនេះត្រូវបានអនុម័តដោយសភានៃប្រទេសនូវែលសេឡង់ កាលពីល្ងាចថ្ងៃពុធ ទី២៤ ខែមីនា ផ្តល់ឲ្យនិយោជិកឈប់សម្រាក ៣ថ្ងៃ នៅពេលដែលការមានផ្ទៃពោះបញ្ចប់ដោយការរលូតកូន ជាជាងបង្ខំឲ្យពួកគេប្រើច្បាប់ឈប់សម្រាកឈឺ។

    សមាជិកសភានៃប្រទេសនូវែលសេឡង់ លោកស្រី Ginny Andersen បាននិយាយថា ការរលូតកូនគួរតែត្រូវបានគេទទួលស្គាល់ ជាមួយនឹងការផ្តល់ឲ្យនូវថ្ងៃឈប់សម្រាក។

    លោកស្រីបានប្រាប់ទៅសភាថា៖ “ទុក្ខសោកដែលកើតឡើងដោយការរលូតកូនមិនមែនជាជំងឺទេ វាគឺជាការបាត់បង់ ហើយការបាត់បង់នោះត្រូវការពេលវេលាដើម្បីជាសះស្បើយរាងកាយ និងពេលវេលាដើម្បីជាសះស្បើយខាងផ្លូវចិត្តផងដែរ”៕

    Share. Facebook Telegram WhatsApp
    Previous ArticleTelegram ប្រមូលលុយបានជាង ១ ពាន់លានដុល្លារ តាមរយៈការលក់មូលបត្របំណុល
    Next Article ប្រាក់ចំណូលក្រុមហ៊ុន Tencent កើនឡើងខ្លាំង ព្រោះការលេងហ្គេមកំពុងផ្ទុះ

    Related Posts

    H&M ទទួលបានប្រាក់ចំណូលកើនទ្បើង ប៉ុន្តែការបិទហាងនៅរុស្ស៊ីនៅតែជាបញ្ហារបស់ខ្លួន

    March 31, 20221 Min Read

    ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Amazon នឹងបង្កើតការងារ ២០០កន្លែងទៀត ក្នុងការិយាល័យថ្មីនៅសិង្ហបុរី

    October 27, 20211 Min Read

    ប្រទេសអែលសាល់វ៉ាឌ័រ ទិញ Bitcoins ថែម ១៥០ កាក់ទៀត ក្រោយបើកឲ្យប្រើផ្លូវការ

    September 20, 20211 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.