Honda Passport ឆ្នាំ 2026 ប្រើម៉ាស៊ីន V-6 កម្លាំង 285 សេះ ដែលអាចបើកបរ លើផ្លូវលំបាកបានយ៉ាងមានប្រសិទ្ធភាព។ ប្រព័ន្ធ i-VTM4® AWD ជំនាន់ទី 2 ផ្តល់នូវស្ថេរភាពលើផ្លូវ off-road ។រូបរាងខាងក្រៅរបស់ 2026 Honda Passport ត្រូវបានរចនាឡើងឲ្យមើលទៅរឹងមាំ និងស្អាតទាន់សម័យ ជាពិសេសសមស្របសម្រាប់អ្នកស្រលាញ់ការធ្វើដំណើរនៅលើផ្លូវ off-road និងផ្លូវធម្មតា។
សម្រាប់ការរចនារូបរាងខាងក្រៅ Grille ខាងមុខ ថ្មីរចនាមានលក្ខណៈខ្លាំងក្លា រឹងមាំ បំពាក់នូវ Logo Honda ធំ បំពាក់ skid plate (ផ្ទាំងការពារ) ខាងក្រោម ខ្ពស់ជាងធម្មតា ការពារសម្រាប់ផ្លូវ off-road ភ្លើង LED ទាំងខាងមុខ និងខាងក្រោយ មានរចនាកាន់តែ modern ថែមទៀតជាមួយ Daytime Running Lights ដែលបញ្ចេញភ្លឺច្បាស់ ការរចនាខាងក្រោយត្រូវបានធ្វើឲ្យខ្លី និងកាន់តែសាមញ្ញ ប៉ុន្តែមានអារម្មណ៍បែប rugged SUV ពេញលេញ។ សម្រាប់កង់របស់ម៉ូដែល TrailSport បំពាក់កង់ 18 អ៊ីញ រួមជាមួយសំបកកង់ all-terrain ខ្លាំងលើផ្លូវបែប off-road ម៉ូដែលផ្សេងៗសម្រាម់ម៉ូដែល RTL មានកង់ 20 អ៊ីញ ដើម្បីបន្ថែមភាពទាក់ទាញភ្នែក និងកម្រិតខ្ពស់នៃបែប luxury SUV។
ផ្នែកខាងក្នុងរបស់ 2026 Honda Passport ត្រូវបានរចនាឡើងដើម្បីផ្តល់ភាពស្រួល, ប្រណិតភាព, និងបច្ចេកវិទ្យាចុងក្រោយ សម្រាប់អ្នកបើកបរ និងអ្នករួមដំណើរសម្រាប់កន្លែងអង្គុយមាន 5 នាក់ មានកន្លែងដាក់ជើងធំទូលាយ កៅអី ខាងមុខ បំពាក់ជាមួយកំដៅ និងក្តៅត្រជាក់សម្រាប់ម៉ូដែល TrailSport Elite កៅអីអេឡិចត្រនិច្ចបញ្ជាបាន 10 របៀប កៅអីស្បែក និងរចនាឡើងបែប sporty rugged សម្រាប់ម៉ូដែល TrailSport, បច្ចេកវិទ្យា និងអេក្រង់ Digital គឺប្រើប្រាស់ទំហំ 10.2 ផ្តល់ព័ត៌មានអំពីល្បឿន, ជំរើសបើកបរ, និងផ្លូវ។អេក្រង់កម្សាន្ត Touchscreen 12.3 infotainment system ជាមួយ Google built-in ដែលភ្ចាប់មកជាមួយ Google Maps, Google Assistant, Play Store (កម្មវិធីជាច្រើន) ដែលតភ្ជាប់ជាមួយ Apple CarPlay® និង Android Auto™ ដោយឥតខ្សែ (Wireless)។Speakers 12 គ្រាប់ប្រើជាមួយប្រេន Bose Premium Sound System នៅក្នុងម៉ូដែល TrailSport Elite។
សុវត្ថិភាព និងបច្ចេកវិទ្យាជំនួយអ្នកបើកបរមានដូចជា មាន Honda Sensing® ជាមួយ: Collision Mitigation Braking System™ Road Departure Mitigation System, Adaptive Cruise Control, Lane Keeping Assist System ប្រព័ន្ធ TrailWatch™ នៅលើម៉ូដែល (TrailSport) មានកាមេរ៉ា 4 ទិសសម្រាប់បង្ហាញផ្លូវខាងក្រោម និងជុំវិញឡាន។
ម៉ាស៊ីនរបស់ 2026 Honda Passport ត្រូវបានរចនាឡើងឲ្យមានសមត្ថភាពខ្ពស់ បើកបរល្អ ទាំងលើផ្លូវធម្មតា off-road វាក៏បានប្រើប្រាស់ប្រភេទម៉ាស៊ីន V6 3.5-Liter i-VTEC®ជាម៉ាស៊ីនខ្លាំងប្រើប្រាស់សម្រាប់ SUV របស់ Honda មានសមត្ថភាពនៃការបើកបរលើភ្នំ និងផ្លូវធម្មតា កម្លាំង និងសមត្ថភាពរបស់វាគឺ V6 3.5-Liter i-VTEC® ផលិតកម្លាំងបាន 285 hp និងកម្លាំងរមួល 355.2 Nm ប្រើប្រាស់ជាមួយនិងប្រអប់លេខ 10 វគ្គអូតូដែលផ្លាស់ប្តូរល្បឿនបានរលូនល្អ ប្រព័ន្ធបើកបរ i-VTM4® All-Wheel Drive (AWD) ប្រើបានសម្រាប់ទាំងម៉ូដែល TrailSport និង Elite ដែលបែងចែកកម្លាំងទៅកង់ឆ្វេង/ស្តាំដោយស្វ័យប្រវត្តិ ដើម្បីកាត់បន្ថយការជិះលើផ្លូវរអិល ឬដីទន់ វាក៏មានជាមួយនិងប្រព័ន្ធ Intelligent Traction Management ជ្រើសរើសបែបបើកបរផ្សេងៗដូចជា Snow, Mud, Sand
ទំហំធុងសាំង 74 liters ហើយសម្រាប់ការស៊ីសាំងរបស់វាក្នុងក្រុង 12.4 L/100km និងក្រៅក្រុង 9.8 L/100km វាក៏បានបំពាកើនូវបច្ចេកវិទ្យាម៉ាស៊ីនបន្ថែមគឺ Variable Cylinder Management™ (VCM®):ដែលវាជួយបិទស៊ីលាំងខ្លះនៅពេលបើកបរមិនប្រើកម្លាំងខ្លាំងដើម្បីសន្សំសាំង Eco Assist™ System: ជួយអ្នកបើកបរឲ្យសន្សំសាំង។