Chery Tiggo 7 C-DM បង្កើតឡើងក្រោមការរចនាដោយអតីតអ្នករចនា Land Rover លោក Steve Eum, Tiggo 7 C-DM ជារថយន្ត SUV តូចមួយដែលរួមបញ្ចូលរចនាបទអឺរ៉ុបជាមួយបច្ចេកវិទ្យារបស់ Chery។ រថយន្តនេះប្រើគ្រោងឆ្អឹងដូចគ្នាជាមួយ Tansuo 06 ហើយផ្ដល់ជម្រើសម៉ាស៊ីនសាំងធម្មតា និងម៉ាស៊ីនសាំងលាយអគ្គិសនី (PHEV)។ នៅឆ្នាំ 2024 Chery បានលក់រថយន្តជាង 2.6 លានគ្រឿងទូទាំងពិភពលោក (កើនឡើង 38.4%) ដែលក្នុងចំណោមនោះ ត្រកូល Tiggo ជាផ្នែកមួយដ៏សំខាន់។ Tiggo 7 C-DM នេះបច្ចុប្បន្ន លក់នៅចិន ក្នុងតម្លៃចាប់ពី $15,700 USD។
Chery Tiggo 7 C-DM ប្រើម៉ាស៊ីន 1.6L Turbo ដែលអាចផលិតកម្លាំងបាន 197 hp, កម្លាំងរមួលដល់ទៅ 290 Nm
ប្រើប្រាស់ប្រអប់លេខ 7-វគ្គអូតូ DCT និងស៊ីសាំងជាមធ្យមប្រហែល 6.8 – 7.4 លីត្រ/100km សម្រាប់ម៉ាស៊ីន Plug-in Hybrid (PHEV version) ប្រព័ន្ធម៉ាស៊ីន (Powertrain) ម៉ាស៊ីនសាំង 1.5-លីត្រ Turbocharged ផលិតកម្លាំងបាន 156 សេះ ម៉ូទ័រអគ្គិសនី ប្រភេទ Permanent Magnet Synchronous ផលិតកម្លាំងបាន 170 សេះ ដែលកម្លាំងសរុបរបស់វាគឺ 322 សេះ និងកម្លាំងរមួល 545 Nm បើល្បឿនសន្ទុះពី 0-100 km/h: គឺវាចាយពេល 7.5 វិនាទី ហើយដែលផ្ចាប់មកជាមួយនិងកញ្ចប់អាគុយ 18.32 kWh ប្រភេទ (Lithium Iron Phosphate – LFP)សាកមួយពេញបើកបរបានចម្ងាយ 75-80 គីឡូម៉ែត្រ មានការវាស់វេងពី (WLTP) ហើយបើសរុបទាំងសាំង និងអគ្គិសនីបានចម្ងាយសរុបលើស 1,000 គីឡូម៉ែត្រ។ សម្រាប់សមត្ថភាពសាកថ្មគឺសាកលឿន (DC Fast Charging) អាចសាកពី 30% ដល់ 80% ក្នុងរយៈពេលប្រហែល 19 នាទី។
ផ្នែកខាងក្នុងរថយន្តប្រើសម្ភារៈ TPO ដែលប៉ះទៅទន់ដល់ 68% អេត្រង់ឌីជីថលទំហំ 12.3 អ៊ីញ, ជាមួយ resolution 1920×720 និងភាពភ្លឺដល់ទៅ 1000 nit។ អេក្រង់ Touchscreen បច្ចេកវិទ្យាទំហំ 14.8 អ៊ីញបែបបញ្ឈរដើរដោយប្រព័ន្ធ Lion 5.0 របស់ Chery, ប្រើ chip Qualcomm 8155 ។ កៅអីមានក្តៅត្រជាក់ ប្រភេទអេឡិចត្រូនិច្ចអាចបញ្ជាបាន 7 របៀប។
Tiggo 7 C-DM បង្ហាញពីការរីកចម្រើនរបស់ Chery ក្នុងបច្ចេកវិទ្យា ដែលមានតម្លៃល្អក្នុងការប្រើប្រាស់ Chery Tiggo 7 C-DM ផ្តល់ជម្រើសម៉ាស៊ីនដែលសមស្របសម្រាប់តម្រូវការផ្សេងៗ រួមទាំង PHEV និង ICE (ម៉ាស៊ីនសាំង)។ វាជាជម្រើសល្អសម្រាប់អ្នកស្វែងរក SUV ទំនើប និងប្រកបដោយប្រសិទ្ធភាព។

????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????