កាលពីពេលថ្មីៗនេះ ក្រុមអ្នកវិទ្យាសាស្ត្រចិននៅក្នុងសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា (USTC) បានប្រកាសបញ្ចេញនូវ Zuchongzhi-3 ដែលជាម៉ាស៊ីនកុំព្យូទ័រ Quantum Superconducting 105-Qubit ។
ម៉ាស៊ីននេះត្រូវបានគេជឿថា ជាម៉ាសុីនដែលមានល្បឿនលើសលប់ ហើយអាចគណនាបានលឿនជាងម៉ាស៊ីនកុំព្យូទ័រដែលលឿនបំផុតនាពេលបច្ចុប្បន្ន Frontier Supercomputer ចំនួន 1015 ដង និងលឿនជាងម៉ាសុីន Google Sycamore Quantum Computer ដល់ទៅ 1 លានដង ឯណ្ណោះ។
គួរបញ្ជាក់ថា ម៉ាស៊ីនកុំព្យូទ័រ Zuchongzhi-3 គឺអាចបញ្ចប់ការងារដែល supercomputer ជាច្រើនទាមទារពេលរាប់លានឆ្នាំ ក្នុងរយៈពេលតិចជាង 1 វិនាទី ប៉ុណ្ណោះ។ ខណៈនេះគឺជាជំហានដ៏សំខាន់ក្នុងវិស័យ Quantum Computing និងបង្ហាញពីសមត្ថភាពរបស់ចិន ក្នុងការរីកចម្រើនបច្ចេកវិទ្យាពិភពលោក៕