Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ព័ត៌មានថ្មីៗ»ញាក់សាច់! មហាសេដ្ឋីឥណ្ឌា Mukesh Ambani ប្រកាសចាប់ដៃគ្នាជាមួយមហាសេដ្ឋីអាមេរិកលោក Elon Musk ដើម្បីគ្រប់គ្រងវិស័យអាកាសប្រជែងជាមួយចិន
    ព័ត៌មានថ្មីៗ

    ញាក់សាច់! មហាសេដ្ឋីឥណ្ឌា Mukesh Ambani ប្រកាសចាប់ដៃគ្នាជាមួយមហាសេដ្ឋីអាមេរិកលោក Elon Musk ដើម្បីគ្រប់គ្រងវិស័យអាកាសប្រជែងជាមួយចិន

    March 13, 20251 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    ក្រុមហ៊ុន Reliance Jio ដែលជាក្រុមហ៊ុនទូរគមនាគមន៍ធំជាងគេនៅក្នុងប្រទេសឥណ្ឌា ដែលគ្រប់គ្រងដោយសម្ព័ន្ធ Reliance Industries និងដឹកនាំដោយមហាសេដ្ឋី Mukesh Ambani បានប្រកាសចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន SpaceX របស់មហាសេដ្ឋី Elon Musk ដើម្បីនាំយកសេវាអ៊ីនធឺណិតតាមផ្កាយរណប Starlink មកកាន់ប្រទេសឥណ្ឌា។

    ពាណិជ្ជកម្ម

    ក្រោមកិច្ចព្រមព្រៀងនេះ SpaceX នឹងប្រើប្រាស់នូវឧបករណ៍ និងបណ្តាញរបស់ក្រុមហ៊ុន Reliance Jio ក្នុងការផ្តល់សេវាអ៊ីនធឺណិតតាមផ្កាយរណប Starlink រាប់ពាន់កន្លែងនៅទូទាំងប្រទេសឥណ្ឌា។ ខណៈការផ្លាស់ប្តូរនេះ បានធ្វើឱ្យមានការភ្ញាក់ផ្អើលជាខ្លាំងបន្ទាប់ពីមានការប្រកួតប្រជែងគ្នាជាច្រើនខែ។

    សម្រាប់ចំណុចពិសេសចំនួនមួយផ្សេងទៀតដែលកើតឡើងនៅក្រោយកិច្ចព្រមព្រៀងនេះ គឺបណ្តាលមកពីការព្រួយបារម្ភពីមហាសេដ្ឋីជំនួញឥណ្ឌា Mukesh Ambani អំពីការគ្របដណ្តប់របស់ Starlink លើវិស័យទូរគមនាគមន៍របស់ប្រទេសខ្លួន ដែលបានចុះនូវកិច្ចសហការដូចគ្នារវាង Starlink និង Bharti Airtel ដែលជាក្រុមហ៊ុនទូរគមនាគមន៍ធំទី ២ របស់ឥណ្ឌា។

    គួរឲដឹងថា ក្រុមហ៊ុន SpaceX របស់មហាសេដ្ឋី Elon Musk បានរង់ចាំការផ្តល់នូវអាជ្ញាបណ្ណក្នុងនាំយកសេវាអ៊ីនធឺណិតតាមផ្កាយរណប Starlink របស់ខ្លួនមកកាន់ប្រទេសឥណ្ឌាចាប់តាំងពីឆ្នាំ ២០២០ មកម្លេះ ដោយសារតែការព្រួយបារម្ភអំពីសន្តិសុខជាតិនៅក្នុងប្រទេសឥណ្ឌា។ បន្ថែមពីនេះ លោក Elon Musk ផ្ទាល់បានរំពឹងថា ការសហការគ្នានេះ នឹងបង្កើនតម្លៃទីផ្សារក្រុមហ៊ុនខ្លួនដល់ 1.9 ពាន់លានដុល្លារ នៅឆ្នាំ 2030 ។ ក្រៅពីការសហការនេះ ក៏មានការសហការនៅក្នុងវិស័យផ្សេងទៀតផងដែរ ដូចជាការចូលរួមរបស់លោក Elon Musk ក្នុងការបើកហាងតាំងបង្ហាញរថយន្ត Tesla ក្នុងប្រទេសឥណ្ឌា ទោះបីជាមានបញ្ហាទាក់ទងនឹងពន្ធនាំចូលរថយន្តអគ្គិសនីក៏ដោយ៕
    ប្រភពៈ Digital Watch Observatory

    Elon Musk Mukesh Ambani Reliance Industries Reliance Jio satellite internet SpaceX Starlink
    Share. Facebook Telegram WhatsApp
    Previous Articleតើ vivo X200 Ultra ដែលគ្រោងនឹងប្រកាសចេញនៅក្នុងប្រទេសចិននៅខែក្រោយនេះ អាចនឹងសុីដាច់ Xiaomi 15 Ultra ដែលឬទេ?
    Next Article កើតនៅប្រទេសម៉ាឡេស៊ី ធំធាត់នៅប្រទេសសិង្ហបុរី បន្តការសិក្សានៅសហរដ្ឋអាមេរិក, ក្នុងវ័យ ៦៥ឆ្នាំ លោក Lip-Bu Tan ត្រូវបានតែងតាំងជានាយកប្រតិបត្តិថ្មីរបស់ក្រុមហ៊ុន Intel

    Related Posts

    Toyota bZ7 រថយន្តអគ្គិសនី Flagship ប្រើប្រព័ន្ធឆ្លាតវៃ Xiaomi និងបច្ចេកវិទ្យា Huawei នឹងចូលទីផ្សារប្រទេសចិននៅខែមីនា

    January 20, 20261 Min Read

    Chery Fulwin T9L បើកទទួលការកក់មុននិងត្រៀមចេញលក់ជាមួយប្រព័ន្ធជំនួយបើកបរឆ្លាតវៃ Falcon 700+

    January 19, 20261 Min Read

    Audi Q5L ថ្មីជាមួយ Huawei ADAS ត្រូវបានដាក់លក់នៅប្រទេសចិន ដោយមានតម្លៃចាប់ពី 44,420 USD

    January 17, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.