Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ព័ត៌មានថ្មីៗ»TECNO បញ្ចេញគំរូទូរស័ព្ទដៃស្តើងបំផុតក្នុងពិភពលោក កម្រាស់ត្រឹមតែ ៥,៧៥ម.ម ប៉ុណ្ណោះ តែមានថ្មធំដល់ 5,200 mAh
    ព័ត៌មានថ្មីៗ

    TECNO បញ្ចេញគំរូទូរស័ព្ទដៃស្តើងបំផុតក្នុងពិភពលោក កម្រាស់ត្រឹមតែ ៥,៧៥ម.ម ប៉ុណ្ណោះ តែមានថ្មធំដល់ 5,200 mAh

    March 5, 20251 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    នៅក្នុងព្រឹត្តិការណ៍ MWC ឆ្នាំ 2025 ក្រុមហ៊ុន TECNO បានបង្ហាញចេញនូវគំរូស្មាតហ្វូនថ្មីមួយដែលជាស្មាតហ្វូនដែលមានកម្រាស់ស្តើងបំផុតនៅក្នុងពិភពលោកនាពេលបច្ចុប្បន្ននេះ។ សម្រាប់ស្មាតហ្វូនមួយនេះ មានឈ្មោះថា TECNO SPARK Slim។ វាត្រូវបានរចនាឡើងដោយមានកម្រាស់ត្រឹមតែ ៥,៧៥មីលីម៉ែត្រ តែប៉ុណ្ណោះ ប៉ុន្តែអ្វីដែលចាប់អារម្មណ៍ខ្លាំងនោះគឺមិនត្រឹមតែមានកម្រាស់ស្តើងតែប៉ុណ្ណោះនោះទេ ថែមទាំងមានថ្មច្រើនទៀតផង ដល់ទៅ 5,200 mAh ឯណ្ណោះ ពោលគឺលើសថាមពលថ្មរបស់ S25 Ultra ទៅទៀត។

    ពាណិជ្ជកម្ម

    ទៅលើការរចនារបស់វា ត្រូវបានរចនាជាមួយការរចនាបែបស្មាតហ្វូនអនាគត ស្រដៀងនឹង Google Pixel និង iPhone 17 Air មានកាមេរ៉ាផ្នែកខាងក្រោយចំនួន ២ គ្រាប់ ដូចភ្នែកកង្កែបលោតភ្លើងចុះឡើងៗ ទំហំ ៥០មេហ្គាភិកសែល និងកាមេរ៉ាផ្នែកខាងមុខទំហំ ១៣ មេហ្គាភិកសែល ប្រើប្រាស់នូវអេក្រង់ AMOLED ទំហំ 6.78 អ៊ីញ មានកម្រិត 1.5K 144Hz អាចជះពន្លឺបានខ្ពស់បំផុត 4,500 nits ។

    គួរបញ្ជក់ថា ស្មាតហ្វូននេះគ្រាន់តែជាគំរូដែលក្រុមហ៊ុន TECNO បានផលិតមកតាំងបង្ហាញប៉ុណ្ណោះ មិនទាន់មានការផលិតសម្រាប់លក់នៅលើទីផ្សារនៅឡើយទេ ខណៈតម្លៃវិញក៏មិនត្រូវបានបង្ហាញចេញនោះដែរ។

    ក្រៅពីស្មាតហ្វូនស្តើងមួយនេះ ក្រុមហ៊ុន TECNO ក៏បានដាក់បង្ហាញចេញនូវគំរូឧបករណ៍ថ្មីៗជាច្រើនរបស់ខ្លួនផងដែរ រួមមានទូរស័ព្ទដៃ TECNO  CAMON 40 Series ជាទូរស័ព្ទដែលប្រើប្រាស់នូវបច្ចេកវិទ្យា One-Tap FlashSnap ដែលអាចថតរូបបានលឿនបំផុត, វែនតាឆ្លាតវៃ AR AI Smart Glasses, កុំព្យូទ័រដែលមានទម្ងន់ស្រាលបំផុតក្នុងពិភពលោក MEGABOOK S14, នាឡិកាឆ្លាតវៃថ្មី, កាសស្តាប់ត្រចៀក, ទូរស័ព្ទបត់ ៣ តង់ PHANTOM Ultimate 2 និងបច្ចេកវិទ្យា Starry Optical Fiber ដែលជាបច្ចេកវិទ្យាដែលអាចបង្កើតពន្លឺដូចផ្កាយនៅលើខ្នងទូរស័ព្ទជាដើម ដោយឧបករណ៍ទាំងនេះសុទ្ធសឹងតែភ្ជាប់មកជាមួយនឹងប្រព័ន្ធ AI ដើម្បីធ្វើឱ្យការប្រើប្រាស់របស់អ្នកប្រើប្រាស់កាន់តែមានប្រសិទ្ធភាព៕

    ប្រភពៈ GSMArena

    Tecno TECNO SPARK Slim
    Share. Facebook Telegram WhatsApp
    Previous ArticleApple ប្រកាសចេញ iPad ថ្មី ឆ្នាំ ២០២៥ ប្រើឈីប A16 ប៉ុន្តែមិនគាំទ្រ Apple Intelligence
    Next Article Geely Galaxy E8 ត្រូវបានចេញលក់ផ្លូវការហើយតម្លៃស្មើឡានមួយទឹក ចំនុចពិសេសច្រើនហួសពីការស្មាន

    Related Posts

    Toyota bZ7 រថយន្តអគ្គិសនី Flagship ប្រើប្រព័ន្ធឆ្លាតវៃ Xiaomi និងបច្ចេកវិទ្យា Huawei នឹងចូលទីផ្សារប្រទេសចិននៅខែមីនា

    January 20, 20261 Min Read

    Chery Fulwin T9L បើកទទួលការកក់មុននិងត្រៀមចេញលក់ជាមួយប្រព័ន្ធជំនួយបើកបរឆ្លាតវៃ Falcon 700+

    January 19, 20261 Min Read

    Audi Q5L ថ្មីជាមួយ Huawei ADAS ត្រូវបានដាក់លក់នៅប្រទេសចិន ដោយមានតម្លៃចាប់ពី 44,420 USD

    January 17, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.