Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»យានយន្ត»Geely Galaxy E8 ត្រូវបានចេញលក់ផ្លូវការហើយតម្លៃស្មើឡានមួយទឹក ចំនុចពិសេសច្រើនហួសពីការស្មាន
    យានយន្ត

    Geely Galaxy E8 ត្រូវបានចេញលក់ផ្លូវការហើយតម្លៃស្មើឡានមួយទឹក ចំនុចពិសេសច្រើនហួសពីការស្មាន

    March 5, 20251 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    Geely Galaxy E8 ត្រូវបានចេញលក់ផ្លូវការហើយ Geely Galaxy E8 ថ្មីបានចេញលក់ផ្លូវការដោយរថយន្តនេះមាន ២ម៉ូដែល ផ្សេងៗគ្នាទៅតាមជម្រើសរបស់បងប្អូនគឺ ជម្រើសទីមួយប្រើប្រាស់ម៉ូទ័រខាងក្រោយ កម្លាំងម៉ូទ័រ 250គីឡូវ៉ាត់ និងម្លាំងសេះ (335 សេះ) តម្លៃ$21,532
    ជម្រើសទីពីរម៉ូដែលTopOption ប្រើប្រាស់ម៉ូទ័រ២ កម្លាំងម៉ូទ័រ 475 គីឡូវ៉ាត់ និងម្លាំងសេះ (637 សេះ) តម្លៃ $28,392។
    Geely Galaxy E8 ប្រើរចនាប័ទ្មថ្មីដែលគេហៅថា “Ripple Aesthetics ឬក៏ហៅថា ស្តាយដំណក់ទឹករលក “។ ផ្នែកខាងមុខរបស់រថយន្តនេះមាន អំពូលបំភ្លើពេលថ្ងៃ បែកជាពីរផ្នែកមានទាំងខាងលើនិងខាងក្រោម។ អំពូលមុខបំភ្លឺច្រើននិងដល់ផ្នែកចំហៀង – វាជារថយន្តដំបូងបង្អស់លើពិភពលោកដែលផលិតក្នុងលំដាប់ដោយបំពាក់អំពូល 22 ជួរនៅផ្នែកខាងមុខ និងចំនួន 158 អំពូលភ្លើង LED ដែលមានផ្ទៃបំភ្លឺ 0.105m²។ វាអាចបង្ហាញអំពូលមុខជាច្រើនបែបដូចជា អំពូលស្វាគមន៍(Welcom) និងបញ្ចេញពន្លឺចម្រុះពណ៌, អំពូលចែកពន្លឺឆ្វេងស្តាំ, អំពូលលោត និងអំពូលចញ្ចេញបន្លឺតាមចង្វាក់តន្ត្រី។

    រចនាប័ទ្មខាងក្រៅបែប Coupe បង្កើតអោយ Galaxy E8 មានសមត្ថភាព អេរ៉ូឌីណាមិចខ្ពស់ ជាមួយនឹង drag coefficient 0.199Cd ដែលជាប្រភពសំខាន់សម្រាប់ការរក្សាចម្ងាយបើកបរ។ ប្រវែង៖ 5010mm ទទឹង៖ 1920mm កម្ពស់៖ 1465mm។
    ផ្នែកខាងក្រោយរបស់ Galaxy E8 មានរចនាប័ទ្មសាមញ្ញដោយប្រើ អំពូលក្រោយបែបពន្លឺព្រះអាទិត្យរះ ជំនួសឲ្យអំពូលភ្លើងដែលមានទំហំធំ។ អំពូលក្រោយនេះបំពាក់ LED ចំនួន 390គ្រាប់ដែលអាចបង្ហាញនិងសំរួលភ្លើងបានច្រើនបែប។
    ចំណុចពិសេសបំផុត នៅក្នុង Galaxy E8 គឺអេក្រង់ Infotainment ទំហំ 45 អ៊ីញ 8K ទំហំអេក្រង់អូសពេញខាងមុខនៅលើតាប្លូរ ដែលជា អេក្រង់ទំហំធំបំផុតក្នុងការផលិតរថយន្តលំដាប់ពីភពលោក នៅក្នុងឧស្សាហកម្មរថយន្ត គែមខ្មៅរបស់អេក្រង់បង្រួមអោយនៅតូចបំផុតត្រឹម៖ 7.5mm កម្រាស់អេក្រង់៖ 9.8mm Screenជាប្រភេទ Screen to-body ratio (ភ្លោះ) Galaxy E8 ប្រើ Qualcomm Snapdragon 8295 Admiral cockpit chip ដែលផលិតជាមួយនឹងបច្ចេកវិទ្យា 5nm។ វាមានសមត្ថភាពគណនាបញ្ញាសិប្បនិម្មិត 30 TOPS ដែលអាចប្រើប្រព័ន្ធសំលេងអាចនិយាយនិងឆ្លើយតបជាមួយ AI បានក្នុងរយៈពេល 0.23 វិនាទីប៉ុណ្ណោះ។
    Galaxy E8 ផ្តល់ជម្រើស បើកបរដោយកង់ខាងក្រោយ (RWD) និងបើកបរដោយកង់ទាំង ៤ (AWD)។ ថាមពលម៉ូទ័រ៖ 200kW​​ សមត្ថភាពថ្ម៖ 62kWh និង 76kWh ចម្ងាយបើកបរ៖ 550km (62kWh) និង 665km (76kWh) Galaxy E8 បំពាក់ ប្រព័ន្ធសាក Ultra-Fast Charging 800V ដែលអាចសាក 180km ក្នុងរយៈពេល 5 នាទីប៉ុណ្ណោះ។ ប្រសិនបើសាកពី 10% ទៅ 80% វាចំណាយតែ 18 នាទី។Galaxy E8 ជារថយន្តអគ្គិសនីលំដាប់ខ្ពស់ដែលផ្តល់ រចនាប័ទ្មទំនើប, បច្ចេកវិទ្យាច្នៃប្រឌិត, និងសមត្ថភាពអគ្គិសនីខ្ពស់។ វាប្រកួតប្រជែងជាមួយ Tesla Model S និង BYD Han ជាមួយនឹង អេក្រង់ Infotainment 8K ទំហំ 45 អ៊ីញ, Snapdragon 8295, និង Ultra-Fast Charging។ 

    ពាណិជ្ជកម្ម

    Geely Geely E8
    Share. Facebook Telegram WhatsApp
    Previous ArticleTECNO បញ្ចេញគំរូទូរស័ព្ទដៃស្តើងបំផុតក្នុងពិភពលោក កម្រាស់ត្រឹមតែ ៥,៧៥ម.ម ប៉ុណ្ណោះ តែមានថ្មធំដល់ 5,200 mAh
    Next Article Apple ​ប្រកាសចេញ MacBook Air M4 តម្លៃទាបជាងមុន ១០០ដុល្លារ មានពណ៌ខៀវថ្មី

    Related Posts

    Toyota bZ7 រថយន្តអគ្គិសនី Flagship ប្រើប្រព័ន្ធឆ្លាតវៃ Xiaomi និងបច្ចេកវិទ្យា Huawei នឹងចូលទីផ្សារប្រទេសចិននៅខែមីនា

    January 20, 20261 Min Read

    Chery Fulwin T9L បើកទទួលការកក់មុននិងត្រៀមចេញលក់ជាមួយប្រព័ន្ធជំនួយបើកបរឆ្លាតវៃ Falcon 700+

    January 19, 20261 Min Read

    ផែនទីអាណាចក្ររថយន្តចិន ឆ្នាំ 2026 ហើយនេះក៏ជាព័ត៌មានអំពីក្រុមហ៊ុនរថយន្តចិន!

    January 17, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.