Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ព័ត៌មានថ្មីៗ»Apple ប្រកាសចេញ iPad ថ្មី ឆ្នាំ ២០២៥ ប្រើឈីប A16 ប៉ុន្តែមិនគាំទ្រ Apple Intelligence
    ព័ត៌មានថ្មីៗ

    Apple ប្រកាសចេញ iPad ថ្មី ឆ្នាំ ២០២៥ ប្រើឈីប A16 ប៉ុន្តែមិនគាំទ្រ Apple Intelligence

    March 5, 20251 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    ក្រុមហ៊ុន Apple បានប្រកាសដាក់បង្ហាញចេញនូវ iPad ថ្មីរបស់ខ្លួន (សេរ៊ីឆ្នាំ២០២៥) ជំនាន់ទី១១ រួមជាមួយនឹងបន្ទះឈីប A16 ថ្មី និងការអាប់ឌែតលក្ខណៈពិសេសបន្តិចបន្តួច និងការរចនាមូលដ្ឋានដូចគ្នាទៅនឹងជំនាន់មុនរបស់វាចាប់ពីឆ្នាំ 2022 ដែរ។

    ពាណិជ្ជកម្ម

    សម្រាប់ iPad ថ្មីនេះ បានបង្កើនទំហំផ្ទុកទ្វេដងចាប់ពី 128GB ដល់ 512GB ដំណើរការជាមួយបន្ទះឈីប Apple A16 ដែលជាបន្ទះឈីបជំនាន់ថ្មីរបស់ Apple មាន CPU 5-core, GPU 4-Core និង 16-core Neural Engine ដែលមានសមត្ថភាពលឿនជាងជិត 30% បើប្រៀបធៀបនឹងជំនាន់មុន ហើយបានធ្វើឱ្យប្រសើរឡើងដល់ 50% នៅក្នុងដំណើរការទាំងមូល។ ក្នុងនោះក្រុមហ៊ុនបាននិយាយថា ឈីបថ្មីនេះគឺលឿនជាង 6ដង បើប្រៀបធៀបនឹងថេប្លេត Android ដែលលក់ដាច់ជាងគេ ប៉ុន្តែវានៅតែមានអេក្រង់ Liquid Retina ទំហំ 10.9 អ៊ីញ ដដែល ដំណើរការលើ iPadOS 18 តែមិនគាំទ្រ Apple Intelligence នោះទេ ដូចនេះ iPad មួយនេះអាចនឹងមាន RAM តិចជាង 8GB ។

    ជាមួយគ្នានេះ ការបន្ថែមថ្មីតែមួយគត់គឺ Bluetooth 5.3 ដែលជំនួសឲ Bluetooth 5.2 នៅលើ iPad ជំនាន់ទី 10 ។ ក្រៅពីនេះ វានៅតែបន្តប្រើប្រាស់នូវកាមេរ៉ាទំហំ 12MP និង Touch ID ដដែល គាំទ្រការភ្ជាប់ Wi‑Fi 6, 5G និងទទួលបានរន្ធ microphone ចំនួន ២ និង Landscape stereo speakers ។

    តួយ៉ាង iPad ថ្មីនេះ គឺទទួលបានជម្រើសពណ៌ Blue, Pink, Silver និង Yellow អាចប្រើប្រាស់លើការមើលវិដេអូបានរហូតដល់ ១០ម៉ោង មានតម្លៃលក់ចាប់ពី ៣៤៩ ដុល្លារ នៅក្នុងទីផ្សារអាមេរិក៕

    ប្រភពៈ FoneArena

    Apple iPad
    Share. Facebook Telegram WhatsApp
    Previous Articleប្លែកៗ! TECNO បង្ហាញគំរូទូរស័ព្ទស្តើងបំផុតដែលមានថ្ម 5000mAh+
    Next Article TECNO បញ្ចេញគំរូទូរស័ព្ទដៃស្តើងបំផុតក្នុងពិភពលោក កម្រាស់ត្រឹមតែ ៥,៧៥ម.ម ប៉ុណ្ណោះ តែមានថ្មធំដល់ 5,200 mAh

    Related Posts

    Toyota bZ7 រថយន្តអគ្គិសនី Flagship ប្រើប្រព័ន្ធឆ្លាតវៃ Xiaomi និងបច្ចេកវិទ្យា Huawei នឹងចូលទីផ្សារប្រទេសចិននៅខែមីនា

    January 20, 20261 Min Read

    Chery Fulwin T9L បើកទទួលការកក់មុននិងត្រៀមចេញលក់ជាមួយប្រព័ន្ធជំនួយបើកបរឆ្លាតវៃ Falcon 700+

    January 19, 20261 Min Read

    Audi Q5L ថ្មីជាមួយ Huawei ADAS ត្រូវបានដាក់លក់នៅប្រទេសចិន ដោយមានតម្លៃចាប់ពី 44,420 USD

    January 17, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.