Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ផ្សេងៗ»រដ្ឋាភិបាលចិនប្រាប់ឲ្យ Alibaba លក់ក្រុមហ៊ុនកាសែតរបស់ខ្លួន
    ផ្សេងៗ

    រដ្ឋាភិបាលចិនប្រាប់ឲ្យ Alibaba លក់ក្រុមហ៊ុនកាសែតរបស់ខ្លួន

    March 17, 20211 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    យោងតាមប្រភពព័ត៌មានបាឲ្យដឹងថា រដ្ឋាភិបាលចិនចង់ឲ្យក្រុមហ៊ុន Alibaba Group Holding Ltd លក់ក្រុមហ៊ុនធផ្សព្វផ្សាយមួយចំនួន រួមទាំងកាសែត South China Morning Post ដោយសារតែមានការព្រួយបារម្ភកាន់តែខ្លាំងឡើង អំពីឥទ្ធិពលរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះ លើមតិសាធារណៈនៅក្នុងប្រទេសចិន។

    ពាណិជ្ជកម្ម

    ទីក្រុងប៉េកាំង បានសម្តែងការមិនពេញចិត្តអំពីការកាន់កាប់ប្រព័ន្ធផ្សព្វផ្សាយរបស់ Alibaba ក្នុងអំឡុងកិច្ចប្រជុំជាច្រើនដែលមានតាំងពីឆ្នាំ ២០២០ កន្លងទៅ។ មន្ត្រីរដ្ឋាភិបាលមានការខកចិត្តយ៉ាងខ្លាំង ជាពិសេសចំពោះឥទ្ធិពលរបស់ក្រុមហ៊ុននេះ លើបណ្តាញសង្គមនៅក្នុងប្រទេសចិន និងតួនាទីរបស់វានៅក្នុងរឿងអាស្រូវតាមអ៊ិនធឺណិត ដែលពាក់ព័ន្ធនឹងនាយកប្រតិបត្តិម្នាក់របស់ខ្លួន។

    លោក Jack Ma និង Alibaba បានបង្កើតផលប័ត្រដ៏ធំទូលាយមួយនៃប្រព័ន្ធផ្សព្វផ្សាយ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដោយលាតសន្ធឹងលើប្រព័ន្ធផ្សព្វផ្សាយតាមអ៊ិនធឺរណែត, កាសែត, ទូរទស្សន៍, ប្រព័ន្ធផ្សព្វផ្សាយសង្គម និងក្រុមហ៊ុនផ្សាយពាណិជ្ជកម្ម ផ្សេងទៀត។

    មិនតែប៉ុណ្ណោះ ក្រុមហ៊ុន Alibaba ក៏មានភាគហ៊ុនធំនៅក្នុងបណ្តាញសង្គម ដូចជា Weibo និង Youku ដែលជាសេវាកម្មផ្សព្វផ្សាយដ៏ធំបំផុតមួយរបស់ប្រទេសចិន ក៏ដូចជាបណ្តាញផ្សាយព័ត៌មានតាមអ៊ិនធឺណិត និងព្រីនផ្សេងៗទៀត រួមមានទាំង South China Morning Post ដែលជាកាសែតភាសាអង់គ្លេសឈានមុខគេនៅហុងកុង ផងដែរ៕

    Alibaba Jack Ma
    Share. Facebook Telegram WhatsApp
    Previous Articleដំបូងបង្អស់លើលោក! បុគ្គលិក Uber នៅអង់គ្លេស នឹងមានប្រាក់ឈ្នួលថ្ងៃឈប់សម្រាក និងប្រាក់សោធន
    Next Article ក្រុមហ៊ុនអេឡិចត្រូនិចវៀតណាម Mobile World ចង់ក្តោបចំណែកទីផ្សារឲ្យបាន ៦០ ភាគរយ

    Related Posts

    ប្រើ Taobao យូរហើយ ដឹងអត់ថាក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិចខ្នាតយក្សនេះបង្កើត និងគ្រប់គ្រងដោយអ្នកណា?

    October 29, 20251 Min Read

    Jack Ma! មហាសេដ្ឋីចិនដែលធ្លាប់ទទួលរងនូវឧបសគ្គ ភាពបរាជ័យស្ទើរតែរាប់មិនអស់ទម្រាំមានថ្ងៃនេះ

    October 16, 20251 Min Read

    Alibaba បញ្ចេញ AI ថ្មីប្រភេទ open-source ឈ្មោះថា Wan 2.1 សម្រាប់បង្កើតវីដេអូ និងរូបភាព

    February 27, 20251 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.