Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ផ្សេងៗ»ក្រុមហ៊ុនអេឡិចត្រូនិចវៀតណាម Mobile World ចង់ក្តោបចំណែកទីផ្សារឲ្យបាន ៦០ ភាគរយ
    ផ្សេងៗ

    ក្រុមហ៊ុនអេឡិចត្រូនិចវៀតណាម Mobile World ចង់ក្តោបចំណែកទីផ្សារឲ្យបាន ៦០ ភាគរយ

    March 18, 20211 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    ក្រុមហ៊ុនលក់រាយអេឡិចត្រូនិកឈានមុខគេរបស់វៀតណាម Mobile World កំពុងសំឡឹងមើលការកើនឡើង ១៦ ភាគរយ ដើម្បីទទួលបានចំណែកទីផ្សារសរុប ៦០ ភាគរយ នៅត្រឹមឆ្នាំ ២០២២ ខាងមុខនេះ។

    ពាណិជ្ជកម្ម

    ក្រុមហ៊ុនខាងលើក៏ចង់បង្កើនចំណែកទីផ្សារស្មាតហ្វូនរបស់ខ្លួនពី ៤៨ ភាគរយកាលពីឆ្នាំមុន ដល់ ៥៥ ភាគរយនៅឆ្នាំ ២០២២ ដែរ។ នេះបើយោងតាមរបាយការណ៍ថ្មី ដែលបានបង្ហាញដោយក្រុមហ៊ុន SSI Securities Corporation បន្ទាប់ពីអ្នកវិភាគរបស់ខ្លួនបានជួបជាមួយតំណាងក្រុមហ៊ុន Mobile World។

    គួរឲ្យដឹងថា ក្រុមហ៊ុន Mobile World គ្រោងនឹងសម្រេចគោលដៅទាំងនេះ ដោយបើកសាខាថ្មី (ប្រភេទ Dien May Xanh Supermini) ចំនួន ៦០០ កន្លែងនៅឆ្នាំ ២០២១ នេះ ក្នុងគោលបំណងដើម្បីឈានទៅដល់អ្នកទិញនៅតំបន់ជនបទ។

    គិតចាប់តាំងពីការបើកដំណើរការសាខាប្រភេទថ្មី កាលពីខែកក្កដាឆ្នាំមុនរួច ក្រុមហ៊ុនខាងលើបានបង្កើតបណ្តាញសាខាជាង ៣០០ កន្លែងរួចមកហើយ។ កន្លែងលក់ទាំងនេះមានទំហំតូច ក្រោម ១៥០ ម៉ែត្រការ៉េ ហើយអាចដំណើរការបានដោយបុគ្គលិក ៤ នាក់។ វាមានលក់ស្មាតហ្វូន និងគ្រឿងអេឡិចត្រូនិចសម្រាប់ប្រើប្រាស់ក្នុងផ្ទះ៕

    Mobile World វៀតណាម
    Share. Facebook Telegram WhatsApp
    Previous Articleរដ្ឋាភិបាលចិនប្រាប់ឲ្យ Alibaba លក់ក្រុមហ៊ុនកាសែតរបស់ខ្លួន
    Next Article លាហើយកាត ATM! សិង្ហបុរី ដាក់ឲ្យប្រើមុខងារ ស្កេនផ្ទៃមុខ លើទូ ATM!

    Related Posts

    ត្រឹមរយៈពេល ៥ខែ ការនាំចេញអង្កររបស់វៀតណាមទៅសហរដ្ឋអាមេរិចកើនឡើងខ្ទង់ ៧១ភាគរយ

    July 6, 20221 Min Read

    វៀតណាម ដាក់គោលដៅកំណើន GDP កើនដល់ ៧% ខណៈឆ្នាំមុនត្រឹម ៦,៥ប៉ុណ្ណោះ

    July 4, 20221 Min Read

    H&M ទទួលបានប្រាក់ចំណូលកើនទ្បើង ប៉ុន្តែការបិទហាងនៅរុស្ស៊ីនៅតែជាបញ្ហារបស់ខ្លួន

    March 31, 20221 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.