Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ព័ត៌មានថ្មីៗ»Google គ្រោងពង្រីកការជាវ YouTube Premium Lite ជាសកល អាចមើលវីដេអូដោយគ្មានការផ្សាយពាណិជ្ជកម្ម
    ព័ត៌មានថ្មីៗ

    Google គ្រោងពង្រីកការជាវ YouTube Premium Lite ជាសកល អាចមើលវីដេអូដោយគ្មានការផ្សាយពាណិជ្ជកម្ម

    February 22, 20251 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    ក្រុមហ៊ុន Google ត្រូវបានគេរាយការណ៍ថា កំពុងរៀបចំដាក់ឱ្យដំណើរការ YouTube Premium Lite ដែលជាជម្រើសជាវថោកជាងសេវាកម្ម YouTube Premium ។ សេវាកម្មថ្មីនេះ ត្រូវបានរាយការណ៍ថា នឹងដាក់ឱ្យដំណើរការនៅសហរដ្ឋអាមេរិក អូស្ត្រាលី អាល្លឺម៉ង់ និងប្រទេសថៃ។

    ពាណិជ្ជកម្ម

    បើយោងតាម Bloomberg រាយការណ៍ថា សេវាកម្មនេះនឹងផ្គត់ផ្គង់ដល់អ្នកប្រើប្រាស់ដែលចង់បានបទពិសោធន៍លើការមើលវីដេអូភាគច្រើនដែលគ្មានពាណិជ្ជកម្ម  ប៉ុន្តែមិនចាំបាច់ត្រូវការការចូលប្រើ YouTube Music ឬមុខងារផ្សេងៗនោះឡើយ។ ខណៈតម្លៃជាវជាក់លាក់មិនត្រូវបានបង្ហាញនៅឡើយទេ ប៉ុន្តែការសាកល្បងមុននេះបានបង្ហាញថា តម្លៃសេវាកម្មនេះនៅប្រទេសអូស្ត្រាលីគឺ $8.99 AUD ឫ $5.85 USD ក្នុងមួយខែ សម្រាប់អ្នកប្រើប្រាស់តាមគេហទំព័រ និង $11.99 AUD ឫ $7.80 USD សម្រាប់អ្នកប្រើប្រាស់ iOS ។

    គួរឲដឹងថា សេវាកម្មនេះ ត្រូវបានសាកល្បងជាលើកដំបូងនៅប្រទេសអឺរ៉ុបខ្លះក្នុងឆ្នាំ 2021 ប៉ុន្តែត្រូវបានបញ្ឈប់នៅឆ្នាំ 2023។ ប៉ុន្តែ YouTube Premium Lite អាចរួមបញ្ចូលនូវការផ្សាយពាណិជ្ជកម្មដែលមានកំណត់ ពោលគឺមានតិច តែគ្មានការផ្សាយពាណិជ្ជកម្មទាំងស្រុងនោះឡើយ។

    ទន្ទឹមនឹងនេះ អ្នកនាំពាក្យរបស់ YouTube បានបញ្ជាក់ថា ក្រុមហ៊ុនកំពុងធ្វើការលើការជាវថ្មីដែលផ្តល់នូវការមើលវីដេអូភាគច្រើនដោយគ្មានពាណិជ្ជកម្ម ហើយក៏មានគម្រោងផែនការពង្រីកសេវាកម្មនេះទៅកាន់ប្រទេសផ្សេងៗទៀតផងដែរ ទោះបីជាកាលបរិច្ឆេទដាក់ឱ្យដំណើរការជាផ្លូវការមិនទាន់ត្រូវបានប្រកាសក៏ដោយ ប៉ុន្តែការផ្លាស់ប្តូរនេះអាចផ្តល់នូវជម្រើសថ្មីសម្រាប់អ្នកប្រើប្រាស់ដែលចង់បានបទពិសោធន៍មើលវីដេអូដោយមានការផ្សាយពាណិជ្ជកម្មតិចជាងមុន ដោយមិនចាំបាច់ជាវសេវាកម្ម YouTube Premium ពេញលេញ៕

    ប្រភពៈ Digital Watch Observatory

    Google Youtube
    Share. Facebook Telegram WhatsApp
    Previous Articleលេចឮថា! Tesla គ្រោងនឹងទិញយកភាគហ៊ុនរបស់ Nissan បន្ទាប់ពីការ​ចរចា​បញ្ចូល​គ្នា​ជាមួយ​ក្រុមហ៊ុន Honda Motor បានដួលរលំ
    Next Article vivo X200 Ultra នឹងទទួលបាន Action Button ថ្មី ហើយគ្រោងបង្ហាញខ្លួននៅក្នុងប្រទេសចិននៅខែមេសា

    Related Posts

    Audi Q5L ថ្មីជាមួយ Huawei ADAS ត្រូវបានដាក់លក់នៅប្រទេសចិន ដោយមានតម្លៃចាប់ពី 44,420 USD

    January 17, 20261 Min Read

    Ford Bronco RTR ឆ្នាំ 2027 រចនាទាក់ទាញយុវវ័យសម័យ Gen Z ចូលមកពិភព Off-Road

    January 14, 20261 Min Read

    Buick Electra E7 ត្រូវបានបង្ហាញជាផ្លូវការជា SUV Plug-in Hybrid អាចបើកបានរហូតដល់ 1,600 គីឡូម៉ែត្រ

    January 12, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.