Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ព័ត៌មានថ្មីៗ»លេចឮថា! Tesla គ្រោងនឹងទិញយកភាគហ៊ុនរបស់ Nissan បន្ទាប់ពីការ​ចរចា​បញ្ចូល​គ្នា​ជាមួយ​ក្រុមហ៊ុន Honda Motor បានដួលរលំ
    ព័ត៌មានថ្មីៗ

    លេចឮថា! Tesla គ្រោងនឹងទិញយកភាគហ៊ុនរបស់ Nissan បន្ទាប់ពីការ​ចរចា​បញ្ចូល​គ្នា​ជាមួយ​ក្រុមហ៊ុន Honda Motor បានដួលរលំ

    February 22, 20251 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    កាលពីពេលថ្មីៗនេះ បើយោងតាមកាសែត Financial Times បាន​រាយការណ៍​កាលពី​ថ្ងៃ​សុក្របាននិយាយថា ក្រុមបុគ្គលដែលមានឥទ្ធិពលជាច្រើននៅក្នុងប្រទេសជប៉ុនបាននឹងកំពុង​រៀបចំ​ផែនការ​សម្រាប់​ក្រុមហ៊ុន Tesla របស់លោក Elon Musk ក្នុង​ការ​វិនិយោគ​លើ​ក្រុមហ៊ុន Nissan បន្ទាប់​ពី​​ការ​ចរចា​បញ្ចូល​គ្នា​ជាមួយ​ក្រុមហ៊ុន Honda Motor បានដួលរលំ។

    ពាណិជ្ជកម្ម

    ក្នុងនោះ សំណើរដែលដឹកនាំនេះ អាចនឹងធ្វើឡើងដោយអតីតសមាជិកក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន Tesla គឺលោក Hiro Mizuno ដែលត្រូវបានអះអាងថាកំពុងត្រូវបានគាំទ្រដោយអតីតនាយករដ្ឋមន្ត្រី Yoshihide Suga និងអតីតជំនួយការរបស់គាត់គឺលោក Hiroto Izumi ។

    ជាមួយគ្នានេះ ពួកគេបាន​សង្ឃឹម​ថា Tesla នឹងក្លាយ​ជា​អ្នកវិនិយោគ​យុទ្ធសាស្ត្រ​នៅក្នុងក្រុមហ៊ុន Nissan ព្រោះ​ពួកគេ​ជឿថា Tesla មាន​ចំណាប់អារម្មណ៍​ក្នុងការទិញ​រោងចក្រ​របស់ Nissan នៅ​សហរដ្ឋ​អាមេរិក។ ខណៈព័ត៌មាន​នេះ​ បានធ្វើ​ឲ្យ​ភាគហ៊ុន​របស់ Nissan បានកើន​ឡើង​ដល់ ១១ភាគរយ ក្នុង​ថ្ងៃសុក្រ។

    ទោះយ៉ាងណា គេ​មិនទាន់​មាន​ការ​អះអាង​ផ្លូវការ​ពី​ក្រុមហ៊ុន Tesla, Nissan និងអតីត​នាយក​រដ្ឋមន្ត្រី Yoshihide Suga ទាក់ទង​នឹង​ការចរចា​នេះ​នៅឡើយនោះទេ៕

    ប្រភពៈ Bangkok Post

    Nissan Tesla
    Share. Facebook Telegram WhatsApp
    Previous ArticleAmazon ថា Amazon Appstore លើទូរស័ព្ទ Android នឹងមិនអាចប្រើបានទៀតនោះទេ
    Next Article Google គ្រោងពង្រីកការជាវ YouTube Premium Lite ជាសកល អាចមើលវីដេអូដោយគ្មានការផ្សាយពាណិជ្ជកម្ម

    Related Posts

    Audi Q5L ថ្មីជាមួយ Huawei ADAS ត្រូវបានដាក់លក់នៅប្រទេសចិន ដោយមានតម្លៃចាប់ពី 44,420 USD

    January 17, 20261 Min Read

    Ford Bronco RTR ឆ្នាំ 2027 រចនាទាក់ទាញយុវវ័យសម័យ Gen Z ចូលមកពិភព Off-Road

    January 14, 20261 Min Read

    Buick Electra E7 ត្រូវបានបង្ហាញជាផ្លូវការជា SUV Plug-in Hybrid អាចបើកបានរហូតដល់ 1,600 គីឡូម៉ែត្រ

    January 12, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.