Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ព័ត៌មានថ្មីៗ»Apple នឹងពន្យាពេលក្នុងការបើកដំណើរការ Siri AI ដោយសារមានបញ្ហាផ្នែកវិស្វកម្ម
    ព័ត៌មានថ្មីៗ

    Apple នឹងពន្យាពេលក្នុងការបើកដំណើរការ Siri AI ដោយសារមានបញ្ហាផ្នែកវិស្វកម្ម

    February 18, 20251 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    ក្រុមហ៊ុន Apple ត្រូវបានគេរាយការណ៍ថា នឹងពន្យាពេលក្នុងការដាក់បង្ហាញចេញនូវមុខងារ Siri AI ថ្មីដោយសារមានបញ្ហាផ្នែកវិស្វកម្ម។ នេះយោងតាម Mark Gurman របស់ Bloomberg ។ ក្នុងនោះ ក្រុមហ៊ុន Apple គ្រោងនឹងបញ្ចូលការអាប់ដេតនេះជាមួយ iOS 18.4 ក្នុងខែមេសា ប៉ុន្តែដោយសារមានបញ្ហាផ្នែកវិស្វកម្មពួកគេនឹងត្រូវពន្យាពេលបញ្ចេញទៅខែឧសភាវិញជាមួយ iOS 18.5 ។

    ពាណិជ្ជកម្ម

    ជាមួយគ្នានេះ ការកែលម្អ Siri ឫក៏ការដាក់បញ្ចូលបច្ចេកវិទ្យា AI ទៅក្នុង Siri គឺជាផ្នែកមួយនៃយុទ្ធសាស្ត្រ “Apple Intelligence” ដែលមានគោលបំណងធ្វើឱ្យ Siri វាឆ្លាតវៃជាងមុន អាចឆ្លើយសំណួរ និងបំពេញតម្រូវការរបស់់អ្នកប្រើប្រាស់កាន់តែល្អប្រសើរ។ប៉ុន្តែទោះបីជាមានការអាប់ដេតថ្មីក៏ដោយ ក៏ Apple នឹងប្រកាសចេញមុខងារ Siri AI ជាដំណាក់កាលប៉ុណ្ណោះ។

    គួរឲដឹងថា ការពន្យាពេលក្នុងការបញ្ចេញ Siri AI ថ្មី អាចនឹងធ្វើឱ្យ Apple ស្ថិតក្នុងស្ថានភាពលំបាកក្នុងការប្រកួតប្រជែងជាមួយ ChatGPT របស់ OpenAI, Google Gemini, និង Llama របស់ Meta។ តែទោះបីជាមានការពន្យាពេលក៏ដោយ Apple នៅតែបន្តការងាររបស់ខ្លួនក្នុងការធ្វើឱ្យ Siri កាន់តែឆ្លាតវៃ និងមានសមត្ថភាពខ្ពស់ជាងមុខ ដើម្បីបំពេញតាមតម្រូវការរបស់អ្នកប្រើប្រាស់នៅក្នុងអនាគត៕

    ប្រភពៈ GSMArena

    Apple Siri AI
    Share. Facebook Telegram WhatsApp
    Previous Articlevivo V50 ប្រកាសចេញលក់នៅក្នុងប្រទេសឥណ្ឌាតម្លៃខ្ទង់ ៤០០ដុល្លារ ប្រើឈីប Snapdragon 7 Gen 3 មានថ្ម 6000mAh
    Next Article iPhone 17 Air របស់ Apple នឹងមានការរចនាផ្នែកកាមេរ៉ាថ្មី ស្រដៀងនឹងទូរស័ព្ទ Pixel របស់ Google

    Related Posts

    Toyota bZ7 រថយន្តអគ្គិសនី Flagship ប្រើប្រព័ន្ធឆ្លាតវៃ Xiaomi និងបច្ចេកវិទ្យា Huawei នឹងចូលទីផ្សារប្រទេសចិននៅខែមីនា

    January 20, 20261 Min Read

    Chery Fulwin T9L បើកទទួលការកក់មុននិងត្រៀមចេញលក់ជាមួយប្រព័ន្ធជំនួយបើកបរឆ្លាតវៃ Falcon 700+

    January 19, 20261 Min Read

    Audi Q5L ថ្មីជាមួយ Huawei ADAS ត្រូវបានដាក់លក់នៅប្រទេសចិន ដោយមានតម្លៃចាប់ពី 44,420 USD

    January 17, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.