ក្រុមហ៊ុនផលិតស្មាតហ្វូន Vivo បានធ្វើការប្រកាសដាក់បង្ហាញចេញជាផ្លូវការនូវស្មាតហ្វូនលំដាប់ថវិកាសេរ៊ីថ្មី vivo V50 ជាមួយតម្លៃលក់ចាប់ពី 402 ដុល្លារ ដល់ 471 ដុល្លារ នៅក្នុងទីផ្សារប្រទេសឥណ្ឌា។
ស្មាតហ្វូន vivo V50 ទទួលបានអេក្រង់ AMOLED ទំហំ ៦,៧៧ អ៊ីញ 120Hz មានកម្រិតពន្លឺ 4500 nits និងកម្រិតបង្ហាញ FHD+ (2392 × 1080 pixels) ដំណើរការដោយបន្ទះឈីប Snapdragon 7 Gen 3 (4nm) និងប្រព័ន្ធប្រតិបត្តិការ Android 15 នៅលើ Funtouch OS 15 អាចអាប់ឌែត OS និងប្រព័ន្ធសុវត្ថិភាពបានចំនួន ៣ និង ៤ឆ្នាំ គាំទ្រមុខងារ AI, Circle to Search, live call translation, Transcript assist និង Erase 2.0 ព្រមទាំងទទួលបាន 8GB / 12GB (LPDDR4X) និងអង្គផ្ទុក 128GB / 256GB / 512GB (UFS 2.2) ព្រមទាំងអាចប្រើប្រាស់សុីមបានចំនួន២ និងអាចស្កេនម្រាមដៃនៅលើអេក្រង់បាន។

សម្រាប់ផ្នែកកាមេរ៉ា vivo V50 ទទួលបានលេនគោលខាងក្រោយទំហំ 50MP មាន f/1.88 ប្រើប្រាស់សេនស័រ Omnivision OV50E 1/1.55″ គាំទ្រ OIS និង ZEISS optics បូករួមជាមួយលេន 50MP ultra-wide ប្រើប្រាស់សេនស័រ Samsung JN1 មាន f/2.0 គាំទ្រការថត 4K ខណៈកាមេរ៉ាផ្នែកខាងមុខមានទំហំ 50MP ប្រើប្រាស់សេនស័រ Samsung JN1 មាន f/2.0 គាំទ្រ auto focus និងរការថត 4K ។
ចំណែកផ្នែកថាមពលវិញ ស្មាតហ្វូននេះ ទទួលបានកញ្ជប់ថាមពលថ្មធំដល់ 6,000mAh គាំទ្រការសាកល្បឿនលឿន 90W ។ លើសពីនេះទៅទៀត ស្មាតហ្វូន vivo V50 ក៏មានភ្ជាប់មកជាមួយនឹងអាវការពារទឹក និងធូលីកម្រិត IP68 + IP69 ផងដែរ និងគាំទ្រការតភ្ជាប់ 5G, 4G VoLTE, Wi-Fi 6, Bluetooth 5.4, GPS, BeiDou, GLONASS, Galileo, QZSS, USB Type-C 2.0, USB Type-C audio និង Stereo speakers ។

ចំពោះការរចនារបស់ស្មាតហ្វូន Vivo Y200+ មានកម្រាស់ខ្ទង់ ៧,៣ មីលីម៉ែត្រ ទម្ងន់ ១៩៩ ក្រាម និងទទួលបានជម្រើសពណ៌ Titanium Grey, Rose Red និង Starry Night ៕