Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ព័ត៌មានថ្មីៗ»OnePlus ថា នឹងមិនមានការបញ្ចេញ OnePlus Open 2 ក្នុងឆ្នាំ 2025 នេះទេ
    ព័ត៌មានថ្មីៗ

    OnePlus ថា នឹងមិនមានការបញ្ចេញ OnePlus Open 2 ក្នុងឆ្នាំ 2025 នេះទេ

    February 14, 20251 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    ក្រុមហ៊ុន OnePlus បានអះអាងថា នឹងមិនមានការបញ្ចេញ OnePlus Open 2 ក្នុងឆ្នាំ 2025 ទេ ទោះបីជាមានព័ត៌មានលេចធ្លាយអំពីម៉ូដែលថ្មីនេះក៏ដោយ។ ក្នុងនោះ កាលដែលក្រុមហ៊ុន OnePlus មិនមានការបញ្ចេញ OnePlus Open 2 ក្នុងឆ្នាំ 2025 នេះ ត្រូវបានរាយការណ៍ថា កើតឡើងដោយសារទីផ្សារនៃការលក់ទូរស័ព្ទបត់ OnePlus Open របស់ពួកគេពុំទទួលបានភាពល្អប្រសើរ ពោលគឺមានចំនួនលក់តិច។

    ពាណិជ្ជកម្ម

    ជំនួសឱ្យការបញ្ចេញម៉ូដែលថ្មី OnePlus Open 2, ក្រុមហ៊ុនក៏បានបញ្ចេញកំណែពិសេស Open Apex Edition ផងដែរ មានពណ៌ក្រហម Crimson Shadow ជាមួយ RAM 16GB និងទំហំផ្ទុក 1TB  និង VIP Mode សម្រាប់អ្នកប្រើប្រាស់ដែលចង់ទទួលបានបទពិសោធន៍ប្រើប្រាស់ខ្ពស់។

    ជាមួយគ្នានេះ ក្រុមហ៊ុន OnePlus ក៏បានបញ្ជាក់ថា ពួកគេនឹងបន្តការអភិវឌ្ឍលើទូរស័ព្ទដែលអាចបត់បាន និងរួមបញ្ចូលបច្ចេកវិទ្យា Hardware ថ្មីពី OPPO Find N5 មកលើទូរស័ព្ទបត់របស់ពួកគេនាពេលអនាគត។

    គួរបញ្ជាក់ថា ចំពោះម្ចាស់ OnePlus Open បច្ចុប្បន្ន ក្រុមហ៊ុនក៏បានធានាថា នឹងបន្តផ្តល់ការគាំទ្រក្នុងការអាប់ដេតកម្មវិធី អាប់ដេតសុវត្ថិភាព និងសេវាកម្មដដែលថែមទៀតផង៕

    ប្រភពៈ​ FoneArena

    OnePlus OnePlus Open 2
    Share. Facebook Telegram WhatsApp
    Previous ArticleiPhone SE 4 នឹងប្រកាសចេញជាផ្លូវការនៅថ្ងៃពុធ ទី 19 ខែកុម្ភៈ
    Next Article ញាក់សាច់! Apple គ្រោងបន្ថែមការវិនិយោគ 1 ពាន់លានដុល្លារ បង្កើតរោងចក្រក្នុងប្រទេសឥណ្ឌូនេស៊ី ដើម្បីទទួលបានការអនុញ្ញាតឱ្យលក់ iPhone 16 នៅក្នុងទីផ្សារនេះវិញ

    Related Posts

    Audi Q5L ថ្មីជាមួយ Huawei ADAS ត្រូវបានដាក់លក់នៅប្រទេសចិន ដោយមានតម្លៃចាប់ពី 44,420 USD

    January 17, 20261 Min Read

    Ford Bronco RTR ឆ្នាំ 2027 រចនាទាក់ទាញយុវវ័យសម័យ Gen Z ចូលមកពិភព Off-Road

    January 14, 20261 Min Read

    Buick Electra E7 ត្រូវបានបង្ហាញជាផ្លូវការជា SUV Plug-in Hybrid អាចបើកបានរហូតដល់ 1,600 គីឡូម៉ែត្រ

    January 12, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.