បន្ទាប់ពីមានពាក្យចចាមអារ៉ាមជាច្រើនទាក់ទងនឹង iPhone SE 4 ពេលនេះ នាយកប្រតិបត្តិ Apple លោក Tim Cook បានប្រកាសជាផ្លូវការថា សមាជិកថ្មីបំផុតនៃគ្រួសារ Apple គឺ iPhone SE 4 នឹងបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃពុធ ទី 19 ខែកុម្ភៈ ឆ្នាំ 2025 ខាងមុខនេះ។
ក្នុងនោះ iPhone SE 4 នឹងបំពាក់អេក្រង់ OLED 460ppi Super Retina XDR ទំហំ 6.1 អ៊ីញ ស្រដៀងទៅនឹង iPhone 14 ដំណើរការដោយបន្ទះឈីប A18 ចុងក្រោយបង្អស់មាន RAM 8GB ដូចគ្នានឹង iPhone 16 គាំទ្រ Apple Intelligence និងទទួលបានម៉ូដឹមផ្ទាល់ខ្លួនរបស់ Apple ជាលើកដំបូងជំនួសឱ្យការប្រើប្រាស់នូវម៉ូដឹមរបស់ Qualcomm ។
សម្រាប់ផ្នែកកាមេរ៉ា នឹងទទួលបានកាមេរ៉ាខាងក្រោយ 48MP តែមួយប៉ុណ្ណោះ និងកាមេរ៉ាខាងមុខ 12MP របស់ iPhone 15 ។ ចំពោះតម្លៃត្រូវបានគេរំពឹងថានឹងខ្ពស់ជាងម៉ូដែលបច្ចុប្បន្នបន្តិចដែលមានតម្លៃចាប់ពី 429 ដុល្លារ៕