Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ព័ត៌មានថ្មីៗ»Realme ប្រកាសចេញ GT 7 Pro Racing Edition តម្លៃខ្ទង់ ៥០០ដុល្លារ ប្រើឈីប Snapdragon 8 Elite គាំទ្រការសាក bypass charging
    ព័ត៌មានថ្មីៗ

    Realme ប្រកាសចេញ GT 7 Pro Racing Edition តម្លៃខ្ទង់ ៥០០ដុល្លារ ប្រើឈីប Snapdragon 8 Elite គាំទ្រការសាក bypass charging

    February 13, 20251 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    ក្រុមហ៊ុនផលិតស្មាតហ្វូន Realme បានធ្វើការប្រកាសដាក់បង្ហាញចេញជាផ្លូវការនូវស្មាតហ្វូនសេរ៊ីថ្មីដ៏ពិសេសគឺ Realme GT 7 Pro Racing Edition ជាមួយតម្លៃលក់ចាប់ពី ៤២៥ ដុល្លារ ដល់ ៥៥០ ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន។

    ពាណិជ្ជកម្ម
    ស្មាតហ្វូន Realme GT 7 Pro Racing Edition ទទួលបានអេក្រង់កោងប្រភេទ BOE S2 OLED ទំហំ ៦,៧៨អ៊ីញ 120Hz មានកម្រិតបង្ហាញ 1.5K (2780×1264 pixels) និងកម្រិតពន្លឺ 6,000 nits ដំណើរការដោយបន្ទះឈីប Snapdragon 8 Elite ទំហំ 3nm ជាមួយប្រព័ន្ធប្រតិបត្តិការ Android 15 នៅលើ realme UI 6.0 និងទទួលបាន RAM 12GB / 16GB ប្រភេទ LPDDR5x និងអង្គផ្ទុក 256GB / 512GB  ប្រភេទ UFS 4.1 ព្រមទាំងប្រើប្រាស់សុីមបានចំនួន២ និងអាចស្កេនម្រាមដៃនៅលើអេក្រង់បាន (ប្រើ optical in-display sensor មិនមាន ultrasonic fingerprint sensor ទេ)។
    បើនិយាយពីផ្នែកកាមេរ៉ា មានបំពាក់នូវកាមេរ៉ាគោលទំហំ 50MP ប្រើប្រាស់សេនស័រ Sony IMX896 មានមុខងារ OIS បូករួមជាមួយលេន ultra-wide 8MP (មិនមានលេន periscope telephoto ដូច Realme GT 7 Pro ទេ) ចំណែកកាមេរ៉ា selfie មានទំហំ 16MP ។
    ចំណែកថាមពលថ្ម Realme GT 7 Pro Racing Edition ទទួលបានកញ្ជប់ថ្មទំហំ 6,500mAh គាំទ្រការសាកល្បឿនលឿន 120W អាចសាកឡើងបាន ៥០ភាគរយ ដោយចំណាយពេលត្រឹមតែ ១៤នាទី ប៉ុណ្ណោះ ។ លើសពីនេះទៅទៀត Realme GT 7 Pro Racing Edition ក៏គាំទ្រការសាកថ្ម bypass charging ផងដែរ ព្រមទាំងគាំទ្រការតភ្ជាប់ដូចជា 4G VoLTE, 5G, Wi-Fi 7, Bluetooth 5.4 និងទទួលបានរន្ធ USB Type-C audio, Stereo speakers ចំនួន ២ និងអាវការពារទឹក និងធូលីកម្រិត IP68+IP69 ជាដើម។
    ចំពោះការរចនារបស់ស្មាតហ្វូន Realme GT 7 Pro Racing Edition មានកម្រាស់ ៨,៥៥ ម.ម និងទម្ងន់ ២១៨ ក្រាម ដែលផ្នែកខាងក្រោយមានការរចនាជាមួយស៊ុមអាលុយមីញ៉ូម និងទទួលបានជម្រើសពណ៌ Neptune Explorer Edition និង Star Trail Titanium ខណៈកញ្ចក់ជាប្រភេទ Corning Gorilla Glass Victus 2 ៕

    ប្រភពៈ Gizmochina

    realme Realme GT 7 Pro Racing Edition
    Share. Facebook Telegram WhatsApp
    Previous ArticleOPPO Find X9 Series អាចនឹងទទួលបានសមាជិកថ្មីម៉ូឌែល Find X9 Plus
    Next Article iPhone SE 4 នឹងប្រកាសចេញជាផ្លូវការនៅថ្ងៃពុធ ទី 19 ខែកុម្ភៈ

    Related Posts

    Toyota bZ7 រថយន្តអគ្គិសនី Flagship ប្រើប្រព័ន្ធឆ្លាតវៃ Xiaomi និងបច្ចេកវិទ្យា Huawei នឹងចូលទីផ្សារប្រទេសចិននៅខែមីនា

    January 20, 20261 Min Read

    Chery Fulwin T9L បើកទទួលការកក់មុននិងត្រៀមចេញលក់ជាមួយប្រព័ន្ធជំនួយបើកបរឆ្លាតវៃ Falcon 700+

    January 19, 20261 Min Read

    Audi Q5L ថ្មីជាមួយ Huawei ADAS ត្រូវបានដាក់លក់នៅប្រទេសចិន ដោយមានតម្លៃចាប់ពី 44,420 USD

    January 17, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.