Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ព័ត៌មានថ្មីៗ»WOW! Elon Musk ដាក់ថ្លៃទិញយក OpenAI ក្នុងតម្លៃ 97.4 ពាន់លានដុល្លារ
    ព័ត៌មានថ្មីៗ

    WOW! Elon Musk ដាក់ថ្លៃទិញយក OpenAI ក្នុងតម្លៃ 97.4 ពាន់លានដុល្លារ

    February 12, 20251 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    កាលពីពេលថ្មីៗនេះ មហាសេដ្ឋី Elon Musk និងក្រុមវិនិយោគិនមួយរបស់លោកបានប្រកាសស្នើសុំទិញក្រុមហ៊ុន OpenAI ដែលជាក្រុមហ៊ុនមេធំរបស់ Chatgpt ក្នុងតម្លៃប្រមាណ 97.4 ពាន់លានដុល្លារ នេះបើយោងតាមកាសែត The Wall Street Journal ។

    ពាណិជ្ជកម្ម

    ទោះយ៉ាងណាក៏ដោយ លោក Sam Altman នាយកប្រតិបត្តិរបស់ OpenAI បានបដិសេធសំណើនេះភ្លាមៗនៅលើ X ឫ Twitter របស់លោកដោយបានចំអកថា “ទេអរគុណ ប៉ុន្តែយើងនឹងទិញ Twitter របស់អ្នកក្នុងតម្លៃ 9.74 ពាន់លានដុល្លារវិញ ប្រសិនបើអ្នកចង់បាន”។ គួរបញ្ជាក់ថា បច្ចុប្បន្ននេះ ក្រុមហ៊ុន OpenAI មិនទាន់ទទួលបានសំណើជាផ្លូវការពីក្រុមវិនិយោគិនមួយនេះនៅឡើយទេ។

    ចំពោះការដេញថ្លៃនេះ បានកើតឡើងក្នុងបរិបទនៃជម្លោះរវាងលោក Elon Musk និង Sam Altman ដោយលោក Elon Musk ផ្ទាល់បានចោទប្រកាន់ថា OpenAI បានផ្លាស់ប្តូរពីបេសកកម្មដើមរបស់ក្រុមហ៊ុនដែលមិនរកប្រាក់ចំណេញទៅជាការផ្តោតលើប្រាក់ចំណេញ។

    គួរបញ្ជាក់ថា លោក Elon Musk គឺជាស្ថាបនិកម្នាក់ក្នុងចំណោមសហស្ថាបនិកនៃ OpenAI នៅក្នុងឆ្នាំ 2015 ដែលដំបូងឡើយក្រុមហ៊ុនមួយនេះជាក្រុមហ៊ុនមិនរកប្រាក់ចំណេញ “nonprofit” និងផ្តោតលើ AI សុវត្ថិភាព។ ប៉ុន្តែនៅក្នុងឆ្នាំ 2018 គាត់បានចាកចេញពី OpenAI ដោយសារតែការខ្វែងគំនិតគ្នា និងជម្លោះផលប្រយោជន៍ដែលកើតមានជាមួយគម្រោង AI របស់ក្រុមហ៊ុន Tesla។ ក្រោយមក ក្រុមហ៊ុន OpenAI ក៏បានផ្លាស់ប្តូរទិសដៅក្រុមហ៊ុនទៅជា “capped-profit” វិញ សម្រាប់រកប្រាក់ចំណេញ ហើយក៏បានទទួលការវិនិយោគសំខាន់ៗជាច្រើនពី Microsoft (ឥឡូវនេះជាដៃគូសំខាន់) ។ ហើយចាប់ពីពេលនោះមកលោក Elon Musk ផ្ទាល់បានចាប់ផ្តើមរិះគន់ OpenAI ជាបន្ទាប់បន្តអំពីការកែប្រែមួយនេះ។

    គួរឲដឹងថា បច្ចុប្បន្ន OpenAI មានក្រុមហ៊ុន Microsoft ជាដៃគូវិនិយោគសំខាន់ ដែលបានវិនិយោគចំនួន 13 ពាន់លានដុល្លារ ប៉ុន្តែក្រុមហ៊ុនមួយនេះ ក៏កំពុងនឹងស្វែងរកមូលនិធិដើម្បីបង្កើនតម្លៃក្រុមហ៊ុនរបស់ពួកគេផងដែរ ខណៈថ្មីៗនេះក្រុមហ៊ុន SoftBank របស់ជប៉ុន បាននឹងកំពុងផ្តល់មូលនិធិចុងក្រោយបំផុតដោយផ្តល់តម្លៃដល់ OpenAI ចំនួន 300 ពាន់លានដុល្លារ។ ខណៈ ការវិនិយោគនេះ អាចនឹងធ្វើឱ្យ OpenAI ក្លាយជាក្រុមហ៊ុនបច្ចេកវិទ្យាឯកជនដែលមានតម្លៃបំផុតលំដាប់ទី ២ បន្ទាប់ពី ByteDance ដែលជាម្ចាស់ TikTok ៕

    ប្រភពៈ GSMArena

    chatgpt Elon Musk openai
    Share. Facebook Telegram WhatsApp
    Previous Articleលេចឮថា! MacBook Pro ដំបូងរបស់ Apple ដែលប្រើអេក្រង់ OLED នឹងបង្ហាញខ្លួននៅឆ្នាំ 2026 ខាងមុខនេះ
    Next Article DeepSeek នឹងត្រូវហាមឃាត់នៅក្នុងសហរដ្ឋអាមេរិក

    Related Posts

    Toyota bZ7 រថយន្តអគ្គិសនី Flagship ប្រើប្រព័ន្ធឆ្លាតវៃ Xiaomi និងបច្ចេកវិទ្យា Huawei នឹងចូលទីផ្សារប្រទេសចិននៅខែមីនា

    January 20, 20261 Min Read

    Chery Fulwin T9L បើកទទួលការកក់មុននិងត្រៀមចេញលក់ជាមួយប្រព័ន្ធជំនួយបើកបរឆ្លាតវៃ Falcon 700+

    January 19, 20261 Min Read

    Audi Q5L ថ្មីជាមួយ Huawei ADAS ត្រូវបានដាក់លក់នៅប្រទេសចិន ដោយមានតម្លៃចាប់ពី 44,420 USD

    January 17, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.