Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ព័ត៌មានថ្មីៗ»លេចឮថា! MacBook Pro ដំបូងរបស់ Apple ដែលប្រើអេក្រង់ OLED នឹងបង្ហាញខ្លួននៅឆ្នាំ 2026 ខាងមុខនេះ
    ព័ត៌មានថ្មីៗ

    លេចឮថា! MacBook Pro ដំបូងរបស់ Apple ដែលប្រើអេក្រង់ OLED នឹងបង្ហាញខ្លួននៅឆ្នាំ 2026 ខាងមុខនេះ

    February 12, 20251 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    ក្រុមហ៊ុន Apple ត្រូវបានគេរាយការណ៍ថា កំពុងរៀបចំផែនការក្នុងការដាក់បង្ហាញចេញ​នូវ MacBook Pro ដំបូងរបស់ខ្លួនដែលប្រើប្រាស់នូវអេក្រង់ OLED នៅក្នុងឆ្នាំ 2026 ខាងមុខនេះ នេះបើយោងតាមរបាយការណ៍ខ្សែសង្វាក់ផ្គត់ផ្គង់ថ្មីពីប្រទេសកូរ៉េខាងត្បូង។ ក្នុងនោះ បន្ទះអេក្រង់ថ្មីនេះ នឹងត្រូវផលិតដោយក្រុមហ៊ុន Samsung Display ហើយបច្ចុប្បន្នក្រុមហ៊ុនកូរ៉េមួយនេះក៏កំពុងសាកល្បងលើគំរូដំបូងផងដែរ។ ខណៈការផលិតទូទៅ នឹងចាប់ផ្តើមនៅឆ្នាំក្រោយ ហើយរំពឹងថានឹងមានការនាំចេញពី 3 ទៅ 5 លានគ្រឿងក្នុងមួយឆ្នាំ។

    ពាណិជ្ជកម្ម

    ជាមួយគ្នានេះ MacBook Pro ថ្មីរបស់ Apple ក៏នឹងទទួលមានការរចនាឡើងវិញទាំងស្រុងទៅលើផ្នែកមួយចំនួនផងដែរដូចជាអេក្រង់ស្តើងជាងមុន និងការរចនាកាមេរ៉ា ឫ Webcam ថ្មី ជាប្រភេទ Hole-Punch Webcam ដែលមានទំហំតូច ពោលគឺនឹងមិនមានការរចនាឆកដែលមានទំហំធំទៀតនោះទេ។ ទន្ទឹមនឹងនេះ ការប្រើបន្ទះ OLED ថ្មីក៏អាចនឹងជួយឱ្យម៉ាស៊ីនស្រាល និងស្តើងជាងម៉ូឌែលដែលដាក់លក់ក្នុងពេលបច្ចុប្បន្នផងដែរ។

    ចំណែក MacBook Air ជាមួយអេក្រង់ OLED វិញ ការចេញលក់នឹងយូរជាងនេះ ពោលគឺ MacBook Air ដែលប្រើអេក្រង់ OLED នឹងមិនចេញមុនឆ្នាំ 2029​ នោះឡើយ។

    គួរបញ្ជាក់ថា អេក្រង់ OLED ដែលនឹងប្រើលើ MacBook Pro នឹងប្រើ layer ឫស្រទាប់ ចំនួន ២ ស្រទាប់ ដើម្បីធ្វើឱ្យពន្លឺរបស់អេក្រង់កាន់តែភ្លឺច្បាស់ និងសន្សំសំចៃថាមពលបានច្រើនជាងការប្រើ layer ចំនួន ១ ស្រទាប់ ដែលធ្វើឲការប្រើប្រាស់បានកាន់តែយូរ និងអាចប្រើបានច្រើនឆ្នាំ៕

    ប្រភពៈ GSMArena

    Apple MacBook Pro
    Share. Facebook Telegram WhatsApp
    Previous ArticleSamsung ត្រូវបានគេរាយការណ៍ថា នឹងប្រើប្រាស់បច្ចេកវិទ្យាថ្មថ្មីនៅក្នុង Galaxy S26 របស់ពួកគេ ជាមួយនឹងសមត្ថភាពផ្ទុកថាមពលលើសពី 6,000 mAh
    Next Article WOW! Elon Musk ដាក់ថ្លៃទិញយក OpenAI ក្នុងតម្លៃ 97.4 ពាន់លានដុល្លារ

    Related Posts

    Toyota bZ7 រថយន្តអគ្គិសនី Flagship ប្រើប្រព័ន្ធឆ្លាតវៃ Xiaomi និងបច្ចេកវិទ្យា Huawei នឹងចូលទីផ្សារប្រទេសចិននៅខែមីនា

    January 20, 20261 Min Read

    Chery Fulwin T9L បើកទទួលការកក់មុននិងត្រៀមចេញលក់ជាមួយប្រព័ន្ធជំនួយបើកបរឆ្លាតវៃ Falcon 700+

    January 19, 20261 Min Read

    Audi Q5L ថ្មីជាមួយ Huawei ADAS ត្រូវបានដាក់លក់នៅប្រទេសចិន ដោយមានតម្លៃចាប់ពី 44,420 USD

    January 17, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.