ក្រុមហ៊ុន Leica បានប្រកាសចេញឧបករណ៍ថតរូបថ្មីមួយមានឈ្មោះថា Leica Lux Grip ។ វាត្រូវបានបង្កើតឡើងសម្រាប់ជំនួយដល់ការថតរូបរបស់ទូរស័ព្ទដៃ iPhone ។
ឧបករណ៍នេះ អាចភ្ជាប់ជាមួយ iPhone តាមរយៈ MagSafe និងធ្វើការតភ្ជាប់តាម Bluetooth LE ។ វាមានប៊ូតុងថតរូបចំនួន ២ ដែលអាចជួយឱ្យអ្នកប្រើប្រាស់អាចថតរូបបានស្រួល និងប្រសើរជាងការថតដោយប៊ូតុងនៅក្នុងកាមេរ៉ាផ្ទាល់។
នៅពេលភ្ជាប់ Leica Lux Grip ជាមួយទូរស័ព្ទ iPhone រួច អ្នកនឹងទទួលបានមុខងារមួយឈ្មោះថា Leica Lux ដែលផ្តល់នូវ Function ជាច្រើនសម្រាប់ការថតរូបដូចនឹងកាមេរ៉ា Leica ផ្ទាល់អញ្ជឹង។
ចំពោះ Leica Lux Grip មានទម្ងន់ត្រឹមតែ 130 ក្រាម ប៉ុណ្ណោះ ហើយអាចប្រើបានទាំងស្តាំដៃ និងឆ្វេងដៃ។ ថ្មរបស់វាអាចប្រើថតរូបបានរហូតដល់ 1,000 រូប មុនពេលត្រូវសាកឡើងវិញ ខណៈការសាកថ្មអាចប្រើរយៈពេល ២ ម៉ោង តាមរយៈរន្ធសាក USB-C ។ ក្នុងនោះ ឧបករណ៍នេះ មានតម្លៃលក់ប្រហែល 300 អឺរ៉ូ ឫ 330 ដុល្លារអាមេរិក៕