បន្ទាប់ពីមានពាក្យចចាមអារ៉ាមជាច្រើន កាលពីពេលថ្មីៗនេះ បើយោងតាមការរាយការណ៍ថ្មីមួយពីលោក Mark Gurman របស់ Bloomberg បាននិយាយថា iPhone SE 4 របស់ Apple នឹងបង្ហាញខ្លួននៅដើមសប្តាហ៍ក្រោយនេះ។
ក្នុងនោះ iPhone SE 4 នឹងទទួលអេក្រង់ប្រភេទ notch ដូច iPhone 14 ហើយប្រើ Face ID ជំនួស Touch ID នៅក្នុងម៉ូដែល iPhone SE 3 បំពាក់ដោយអេក្រង់ OLED 460ppi Super Retina XDR ទំហំ 6.1 អ៊ីញ ជាមួយបន្ទះឈីប A18 ចុងក្រោយបង្អស់ និង RAM 8GB គាំទ្រសម្រាប់ Apple Intelligence និងម៉ូដឹមផ្ទាល់ខ្លួនរបស់ Apple ជាលើកដំបូង។
សម្រាប់កាមេរ៉ានេះ នឹងទទួលបានកាមេរ៉ាខាងក្រោយ 48MP និងកាមេរ៉ាខាងមុខ 12MP របស់ iPhone 15 ។
ជាមួយគ្នានេះ កាស Apple PowerBeats Pro 2 ក៏ត្រូវបានគេរំពឹងថានឹងត្រូវបានបង្ហាញជាមួយផងដែរ ដូច្នេះការចេញលក់អាចធ្វើឡើងនៅក្នុងថ្ងៃទី 11 ខែកុម្ភៈ ហើយតម្លៃត្រូវបានគេរំពឹងថានឹងខ្ពស់ជាងម៉ូដែលបច្ចុប្បន្នបន្តិចដែលមានតម្លៃចាប់ពី 429 ដុល្លារ៕