មកលើកនេះ អាចនិយាយបានថា Asus Zenfone 12 Ultra ពិតជាស្មាតហ្វូនដែលបងប្អូនគួរតែពិចារណា ដោយជំនាន់ថ្មីនេះ មានបំពាក់ជាមួយបច្ចេកវិទ្យាទំនើបៗជាច្រើន ដើម្បីផ្តល់បទពិសោធន៍ប្រើប្រាស់ល្អប្រសើរ ជាពិសេសក្នុងផ្នែកដំណើរការ កាមេរ៉ា និងបច្ចេកវិទ្យា AI ។
មួយម៉ូឌែលថ្មីរបស់ Asus នេះ ប្រើបន្ទះឈីប Snapdragon 8 Elite ភ្ជាប់មកជាមួយនឹង RAM រហូតដល់ 16GB និងអង្គផ្ទុកទិន្នន័យរហូតដល់ 512GB អាចដំណើរការ CPU បានខ្ពស់ជាងមុនចំនួន 45%, GPU និង NPU លឿនជាងមុខ 40% ។
ក្នុងផ្នែកកាមេរ៉ា Zenfone 12 Ultra បានបំពាក់សេនស័រថ្មីប្រភេទ Sony Lytia-700 ជំនួសឲ្យសេនស័រ IMX890 និងកាមេរ៉ាមេ ទំហំ 50MP មានប្រព័ន្ធ 6-axis hybrid gimbal stabilizer ជំនាន់ទី 4 ដែលអាចកែតម្រូវចលនាបានល្អជាងមុនចំនួន 66% បើធៀបនឹង Zenfone 11 Ultra សម្រាប់ការថតរូប និងថតវីដេអូ។ ទន្ទឹមនឹងនេះក៏មានកាមេរ៉ា telephoto ទំហំ 32MP ផងដែរ អាចថតពង្រីកបាន 3x optical zoom និង 10 ទៅ 30x HyperClarity zoom ។
លើសពីនេះទៀត Asus Zenfone 12 Ultra ក៏បានបំពាក់មកជាមួយបច្ចេកវិទ្យា AI, Llama 3 8B របស់ Meta ផងដែរ ដើម្បីជួយកែលម្អបទពិសោធន៍សម្រាប់ការប្រើប្រាស់ មានមុខងារ AI ជាច្រើនដូចជា AI Call Translator 2.0 អាចបកប្រែសំឡេង និង AI Transcript 2.0 បកប្រែអត្ថបទដោយស្វ័យប្រវត្តិ។
ទៅលើផ្នែកអេក្រង់ នៅតែប្រើអេក្រង់ OLED LTPO ទំហំ 6.78 អ៊ីញ ដដែល មាន refresh rate ដល់ 144Hz សម្រាប់ជំនួយការលេងហ្គេម ជាមួយកម្រិតពន្លឺខ្ពស់រហូតដល់ 2,500 nits និងការពារដោយកញ្ជក់ Gorilla Glass Victus 2 ។
ទូរស័ព្ទមួយនេះ បំពាក់ថាមពលថ្ម 5,500mAh អាចប្រើបានយូរជាងមុន និងគាំទ្រការសាកលឿន 65W តាមខ្សែ អាចសាកពី 0% ទៅ 100% ក្នុងរយៈពេល 39 នាទី ប៉ុណ្ណោះ។ ប៉ុន្តែវាក៏មានគាំទ្រការសាកឥតខ្សែកម្លាំង 15W (Qi 1.3) ផងដែរ។ បើយោងតាមការបញ្ជាក់ពីខាងក្រុមហ៊ុនថ្ម 5,500mAh របស់ 12 Ultra គឺអាចប្រើបានដល់ 26 ម៉ោង ឯណ្ណោះ។
ចំណែកការរចនា Asus Zenfone 12 Ultra មានការររចនាស៊ុមចេញពីសារធាតុអាលុយមីញ៉ូមកែច្នៃចំនួន ១០០ភាគរយ និងកញ្ចក់កែច្នៃសម្រាប់អេក្រង់ចំនួន ២២ភាគរយ។
ក្នុងនោះ ទូរស័ព្ទនេះ មានជម្រើសពណ៌ចំនួន ៣ សម្រាប់ជ្រើសរើសរួមមានពណ៌បៃតង ពណ៌ខ្មៅ និងពណ៌ស ជាមួយតម្លៃលក់ចាប់ពី ១ ១៤៥ដុល្លារ នៅក្នុងទីផ្សារអឺរ៉ុប, តៃវ៉ាន់ និងហុងកុង។
បន្ថែមលើនេះ Zenfone 12 Ultra ក៏មានការគាំទ្រការតភ្ជាប់ 5G, eSIM, រន្ធដោតកាស 3.5mm, បច្ចេកវិទ្យា Dirac Virtuo សម្រាប់កាសស្តាប់ត្រចៀក ដែលដំណើរការទាំងកាសមានខ្សែ និងឥតខ្សែ និងអាវការពារ IP68 ផងដែរ៕