លោក Liang Wenfeng គឺជាស្ថាបនិកនៃក្រុមហ៊ុន DeepSeek ដែលជាបុគ្គលដ៏សំខាន់មួយរូបនៅក្នុងវិស័យបញ្ញាសិប្បនិម្មិត (AI) របស់ប្រទេសចិន។ លោកកើតនៅឆ្នាំ 1985 ក្នុងខេត្តក្វាងទុង (Guangdong) និងបានសិក្សាអេឡិចត្រូនិកនៅសាកលវិទ្យាល័យ Zhejiang។ ក្នុងនោះ ការសិក្សារបស់គាត់បានចាប់អារម្មណ៍លើវិស័យទស្សន៍សិប្បនិម្មិត (computer vision) និងការប្រើប្រាស់ AI សម្រាប់ការវិនិយោគក្នុងទីផ្សារហ៊ុន។ ក្នុងឆ្នាំ 2015 គាត់បានសហស្ថាបនិកមូលនិធិការពារហានិភ័យ High-Flyer Quant ដែលប្រើប្រាស់ AI ដើម្បីស្វែងរកការវិនិយោគដែលមានប្រាក់ចំណេញ។ ក្រុមហ៊ុននេះបានដំណើរការជោគជ័យ ដោយបង្កើនទ្រព្យសកម្មពី 1,000 លានយ៉ន (ប្រហែល 132 លានអឺរ៉ូ) ក្នុងឆ្នាំ 2016 ទៅជាង 10,000 លានយ៉ន (ប្រហែល 1,322 លានអឺរ៉ូ) ក្នុងឆ្នាំ 2019 ។
ក្នុងឆ្នាំ 2023 លោក Liang បានបង្កើតក្រុមហ៊ុន DeepSeek ដែលបានធ្វើឱ្យមានការភ្ញាក់ផ្អើលក្នុងវិស័យ AI ជាសកល។ ក្រុមហ៊ុននេះបានបង្កើតគំរូ AI ដែលមានសមត្ថភាពប្រកួតប្រជែងនឹងគំរូដឹកនាំក្នុងឧស្សាហកម្ម ដោយមានការចំណាយត្រឹមតែ 6 លានដុល្លារ ប្រៀបធៀបនឹងជាង 100 លានដុល្លារសម្រាប់គំរូ GPT-4 របស់ OpenAI។ DeepSeek ផ្តល់សេវាកម្ម API ក្នុងតម្លៃទាប ដោយគោលបំណងធ្វើឱ្យបច្ចេកវិទ្យា AI អាចចូលប្រើបានដោយសេរ៊ី។
ជាមួយគ្នានេះ បន្ទាប់ពីទទួលបានការជោគេជ័យ លោក Liang បានទទួលការយកចិត្តទុកដាក់ពីរដ្ឋាភិបាលចិន ដោយត្រូវបានអញ្ជើញចូលរួមសន្និសីទជាមួយនាយករដ្ឋមន្ត្រី Li Qiang។ គាត់បានលើកឡើងថា ប្រទេសចិនត្រូវផ្លាស់ប្តូរពីការក្លែងបន្លំទៅការច្នៃប្រឌិតដើម ដើម្បីបង្រួមគម្លាតជាមួយសហរដ្ឋអាមេរិកក្នុងវិស័យ AI។ ទោះបីជាមានភាពជោគជ័យ ក៏ដោយ DeepSeek ក៏បានប្រឈមមុខនឹងការរិះគន់អំពីការលើកលែងមាតិកាដែលមិនសមស្របតាមច្បាប់នៃប្រទេសចិនផងដែរ។
ខណៈភាពរីកចម្រើនរបស់ DeepSeek បានបង្ហាញពីសមត្ថភាពនៃវិស័យបច្ចេកវិទ្យា AI របស់ប្រទេសចិន និងការប្តេជ្ញាចិត្តក្នុងការច្នៃប្រឌិតដោយខ្លួនឯង ដោយមិនពឹងផ្អែកលើបច្ចេកវិទ្យាបរទេស៕