ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ សង្រ្គាម AI កំពុងមានការជជែក និងឡើងកំដៅយ៉ាងខ្លាំងជាមួយនឹងគំរូ AI ថ្មីរបស់ចិនគឺ DeepSeek ដែលអះអាងថាជាដៃគូប្រកួតប្រជែងរបស់សហរដ្ឋអាមេរិកយ៉ាងខ្លាំងនៅពេលនិយាយអំពីប្រសិទ្ធភាពចំណាយក្នុងការបង្កើត chatbot មួយនេះ។
ក្នុងនោះ AI chatbot របស់ចិនមួយនេះ បានឡើងដល់តំណែងកំពូលនៅក្នុង App Store ក្នុង 51 ប្រទេស ហើយឥឡូវនេះវាត្រូវបានគេបង្ហាញថានឹងដំណើរការលើបន្ទះឈីប Huawei AI ។
គួរបញ្ជាក់ថា DeepSeek R1 LLM (គំរូភាសាធំ) ត្រូវបានបណ្តុះបណ្តាលនៅលើ Nvidia H100 ប៉ុន្តែប្រើបន្ទះឈីប Ascend 910C របស់ Huawei សម្រាប់ការសន្និដ្ឋាន ឫ inference ដែលជាសកម្មភាពនៃការប្រើប្រាស់ដែលបានបណ្តុះបណ្តាលដើម្បីបង្កើតការឆ្លើយតបដល់អ្នកប្រើប្រាស់។
បើយោងតាមព័ត៌មានបានមកពី @Dorialexander បាននិយាយថា បន្ទះឈីប Ascend មិនទាក់ទងនឹងការហ្វឹកហាត់ ឫក៏បណ្តុះបណ្តាល AI ទេ ដោយសារថាមពល GPU មានមិនខ្ពស់នោះទេ។
ទោះជាការដំណើរការទាបជាងបន្តិចក៏ដោយ ក៏ក្រុមហ៊ុន Huawei គ្រោងនឹងដោះស្រាយបញ្ហានេះជាមួយនឹងដាក់ឲប្រើនូវបន្ទះឈីប 920C នាពេលខាងមុខក្នុងគោលបំណងប្រកួតប្រជែងជាមួយ Blackwell B200 ដែលជាបន្ទះឈីប Nvidia ឈានមុខគេសម្រាប់ប្រតិបត្តិការ AI ផងដែរ៕