កម្មវិធី AI របស់ប្រទេសចិនដែលកំពុងទទួលបានប្រជាប្រិយភាពខ្លាំងបំផុតគឺ DeepSeek បានក្លាយជាកម្មវិធី AI ឥតគិតថ្លៃលេខ 1 នៅលើ Apple App Store នៅសហរដ្ឋអាមេរិក បន្ទាប់ពីទម្លាក់ ChatGPT របស់ OpenAI ។ វាមិនត្រឹមតែនៅអាមេរិកប៉ុណ្ណោះទេ ប៉ុន្តែជាថែមទាំងជាកម្មវិធីកំពូលទាំង 10 នៅក្នុងប្រទេសចំនួន 111 នៅលើ App Store និង 18 ប្រទេសនៅលើ Google Play Store ថែមទៀតផង។
គួរបញ្ជាក់ថា DeepSeek គឺជាក្រុមហ៊ុនថ្មីដែលបង្កើតឡើងក្នុងឆ្នាំ 2023 ហើយបានចេញម៉ូដែល AI ជាច្រើន។ ម៉ូដែលថ្មីបំផុត DeepSeek R1 ត្រូវបានគេរាយការណ៍ថាជាគូប្រជែងដ៏ខ្លាំងក្នុងវិស័យ AI ដោយអាចទទួលបានលទ្ធផលល្អ ដោយប្រើបន្ទះឈីប Nvidia H800 ដែលមានសមត្ថភាពទាបជាង H100 ដោយសារការរឹតបន្តឹងនាំចេញពីអាមេរិក ប៉ុន្តែអាចនាំចេញទៅចិនបាន។ ទោះបីជាការកំណត់ hardware តិចជាង H100 ក៏ដោយ ក៏ DeepSeek បានធ្វើឱ្យការបណ្តុះបណ្តាល AI មានប្រសិទ្ធភាពខ្ពស់ និងទទួលបានលទ្ធផលល្អផងដែរ។
ក្នុងនោះ ការរីកចម្រើនរបស់ DeepSeek បានបង្កឱ្យមានផលប៉ះពាល់ធំៗលើទីផ្សារជាច្រើន ដោយ Nvidia បានខាតបង់ 17% ក្នុងតម្លៃភាគហ៊ុនដែលស្មើនឹងការបាត់បង់ប្រមាណ $600 ពាន់លាន។ តែក្នុងរយៈពេលថ្មីៗនេះ DeepSeek ក៏ជួបបញ្ហាប្រឈម ដូចជា ការវាយប្រហារ D D o S និងការចុះឈ្មោះថ្មីផងដែរ៕