Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ព័ត៌មានថ្មីៗ»លេចឮថា! Oppo Find X8 Ultra នឹងមានអេក្រង់រាបស្មើជាលើកដំបូងនៅក្នុងឆ្នាំនេះ
    ព័ត៌មានថ្មីៗ

    លេចឮថា! Oppo Find X8 Ultra នឹងមានអេក្រង់រាបស្មើជាលើកដំបូងនៅក្នុងឆ្នាំនេះ

    January 28, 20251 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    យោងតាមពាក្យចចាមអារ៉ាមថ្មីពី Digital Chat Station នៅលើ Weibo បាននិយាយថា ស្មាតហ្វូនខ្នាតកំពូល Oppo Find X8 Ultra របស់ Oppo នឹងក្លាយជាស្មាតហ្វូន Ultra ដំបូងបំផុតដែលនឹងបង្ហាញខ្លួនជាមួយនឹងអេក្រង់រាបស្មើនៅក្នុងឆ្នាំនេះ។

    ពាណិជ្ជកម្ម

    ក្នុងនោះ ស្មាតហ្វូននេះ នឹងមាន bezels ឫគែមស្តើងខ្លាំង ដែលកំពុងនិយមនាពេលបច្ចុប្បន្ននេះ។ ជាមួយនេះ អេក្រង់កោងគឺអាចនឹងមិនស្ថិតនៅក្នុងគម្រោងរបស់ Oppo Find X Ultra ទៀតនោះទេ បន្ទាប់ពីក្រុមហ៊ុន Samsung បានត្រួសត្រាយផ្លូវ និងមានការទទួលយកដោយសាទរដោយក្រុមហ៊ុនផលិតស្មាតហ្វូនចិនអស់រយៈពេលពីរបីឆ្នាំមកហើយក្នុងការប្រើប្រាស់នូវអេក្រង់រាបស្មើវិញ។

    ទន្ទឹមនឹងនេះ Find X8 Ultra មានពាក្យចចាមអារ៉ាមថានឹងមកជាមួយកាមេរ៉ា telephoto macro ដោយប្រើសេនស័រ Sony Lytia LYT-701 ទំហំ 50 MP គាំទ្រការថត 3x optical zoom និង OIS បូករួមជាមួយកាមេរ៉ាមេទំហំ 50 MP ប្រើសេនស័រ Sony Lytia LYT-900 sensor ជាមួយនឹង OIS, កាមេរ៉ា telephoto periscope 50 MP គាំទ្រការថត 6x optical zoom និង 50 MP ultrawide ផងដែរ។

    គួរឲដឹងថា Find X8 Ultra ត្រូវបានគេរំពឹងថានឹងបង្ហាញខ្លួនជាមួយនឹង Find X8 Mini នៅក្នុងខែកុម្ភៈ។ វាក៏នឹងទទួលបានឧបករណ៍ចាប់សញ្ញាស្នាមម្រាមដៃក្នុងអេក្រង់ ultrasonic ជំនួយទំនាក់ទំនងផ្កាយរណប និងថាមពលថ្ម 6,000 mAh ជាមួយនឹងការគាំទ្រសម្រាប់ការសាកតាមខ្សែកម្លាំង 80W និង 50W ឥតខ្សែផងដែរ៕

    ប្រភពៈ GSMArena

    Oppo Oppo Find X8 Ultra
    Share. Facebook Telegram WhatsApp
    Previous ArticleApple កំពុងត្រៀមសហការណ៍ជាមួយ Bharat Forge សម្រាប់ការផលិតគ្រឿងបន្លាស់នៅក្នុងប្រទេសឥណ្ឌា!
    Next Article vivo V50 ត្រូវបានគេរាយការណ៍ថានឹងមកដល់ប្រទេសឥណ្ឌានៅខែក្រោយជាមួយនឹង Snapdragon 7 Gen 3!

    Related Posts

    Toyota bZ7 រថយន្តអគ្គិសនី Flagship ប្រើប្រព័ន្ធឆ្លាតវៃ Xiaomi និងបច្ចេកវិទ្យា Huawei នឹងចូលទីផ្សារប្រទេសចិននៅខែមីនា

    January 20, 20261 Min Read

    Chery Fulwin T9L បើកទទួលការកក់មុននិងត្រៀមចេញលក់ជាមួយប្រព័ន្ធជំនួយបើកបរឆ្លាតវៃ Falcon 700+

    January 19, 20261 Min Read

    Audi Q5L ថ្មីជាមួយ Huawei ADAS ត្រូវបានដាក់លក់នៅប្រទេសចិន ដោយមានតម្លៃចាប់ពី 44,420 USD

    January 17, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.