Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ព័ត៌មានថ្មីៗ»Apple កំពុងត្រៀមសហការណ៍ជាមួយ Bharat Forge សម្រាប់ការផលិតគ្រឿងបន្លាស់នៅក្នុងប្រទេសឥណ្ឌា!
    ព័ត៌មានថ្មីៗ

    Apple កំពុងត្រៀមសហការណ៍ជាមួយ Bharat Forge សម្រាប់ការផលិតគ្រឿងបន្លាស់នៅក្នុងប្រទេសឥណ្ឌា!

    January 27, 20251 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email
    ក្រុមហ៊ុន Apple ត្រូវបានគេរាយការណ៍ថា កំពុងពិភាក្សាជាមួយក្រុមហ៊ុន Bharat Forge ដែលជាផ្នែកមួយនៃក្រុមហ៊ុន Kalyani Group ដើម្បីពង្រីកការផលិត ឫផ្គត់ផ្គង់គ្រឿងបន្លាស់មេកានិចនៅក្នុងប្រទេសឥណ្ឌា។ ប្រសិនបើការពិភាក្សាបញ្ចប់ដោយជោគជ័យ នោះ Bharat Forge នឹងក្លាយជាក្រុមហ៊ុនផលិតគ្រឿងបន្លាស់មេកានិចរបស់ Apple ចំនួន ១បន្ថែមទៀត។

    ចំពោះការចរចារនេះ គឺជាផ្នែកមួយនៃយុទ្ធសាស្រ្តរបស់ Apple ក្នុងការពង្រីកការផលិតនៅឥណ្ឌា ដោយមានគោលដៅកាត់បន្ថយការពឹងផ្អែកលើប្រទេសចិន និងបង្កើនតម្លៃបន្ថែមក្នុងស្រុក។

    ជាមួយគ្នានេះ បច្ចុប្បន្ន Apple មានរោងចក្រផលិត iPhone ចំនួន ៣ នៅឥណ្ឌា ដំណើរការដោយ Foxconn និង Tata Group។ គួរឱ្យដឹងថា Apple ក៏បានអញ្ជើញក្រុមហ៊ុនផ្គត់ផ្គង់សំខាន់ៗពីប្រទេសចិន ជប៉ុន និងតៃវ៉ាន់មកបង្កើតប្រតិបត្តិការនៅក្នុងប្រទេសឥណ្ឌាផងដែរមានដូចជា ក្រុមហ៊ុន Sunwoda (ផលិតថ្ម), Foxlink (ផលិតខ្សែ) និង Salcomp (ផលិតឧបករណ៍សាកថ្ម)។

    ពាណិជ្ជកម្ម

    គួរបញ្ជាក់ថា ក្រុមហ៊ុន Bharat Forge មានជំនាញក្នុងការផលិតគ្រឿងបន្លាស់សំខាន់ៗ សម្រាប់ឧស្សាហកម្មផ្សេងៗ ដូចជា រថយន្ត ថាមពល លំហអាកាស និងគ្រឿងសម្ភារៈការពារជាតិ៕

    ប្រភពៈ FoneArena

    Apple iPhone
    Share. Facebook Telegram WhatsApp
    Previous ArticleTata ក្លាយជាក្រុមហ៊ុនធំបំផុតនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់របស់ Apple នៅប្រទេសឥណ្ឌា!
    Next Article លេចឮថា! Oppo Find X8 Ultra នឹងមានអេក្រង់រាបស្មើជាលើកដំបូងនៅក្នុងឆ្នាំនេះ

    Related Posts

    Toyota bZ7 រថយន្តអគ្គិសនី Flagship ប្រើប្រព័ន្ធឆ្លាតវៃ Xiaomi និងបច្ចេកវិទ្យា Huawei នឹងចូលទីផ្សារប្រទេសចិននៅខែមីនា

    January 20, 20261 Min Read

    Chery Fulwin T9L បើកទទួលការកក់មុននិងត្រៀមចេញលក់ជាមួយប្រព័ន្ធជំនួយបើកបរឆ្លាតវៃ Falcon 700+

    January 19, 20261 Min Read

    Audi Q5L ថ្មីជាមួយ Huawei ADAS ត្រូវបានដាក់លក់នៅប្រទេសចិន ដោយមានតម្លៃចាប់ពី 44,420 USD

    January 17, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.