ក្រុមហ៊ុនផលិតទូរស័ព្ទដៃ iQOO ត្រូវបានគេរាយការណ៍ថា នឹងប្រកាសដាក់បង្ហាញចេញជាផ្លូវការទូរស័ព្ទដៃ iQOO Neo 10R នៅក្នុងទីផ្សារប្រទេសឥណ្ឌា នៅក្នុងខែកុម្ភៈ ខាងមុខនេះ ជាមួយតម្លៃលក់រំពឹងទុកក្រោម ៣៥០ ដុល្លារ នេះបើយោងតាម Paras Guglani ។
ក្នុងនោះ iQOO Neo 10R នឹងមានលក្ខណៈពិសេសស្រដៀងនឹង iQOO Z9 Turbo Long Battery Life Edition ដែលត្រូវបានណែនាំនៅក្នុងប្រទេសចិនកាលពីដើមខែនេះ។
ទូរស័ព្ទដៃ iQOO Neo 10R ត្រូវបានរំពឹងថានឹងទទួលបានអេក្រង់ AMOLED ទំហំ ៦,៧៨ អ៊ីញ 144Hz មានកម្រិតបង្ហាញ 1.5K (2800×1260 pixels) និងកម្រិតពន្លឺ 4,500 nits ដំណើរការដោយបន្ទះឈីប Snapdragon 8s Gen 3 ទំហំ 4nm ជាមួយនឹងប្រព័ន្ធប្រតិបត្តិការ Android 15 នៅលើ Funtouch OS 15 និងទទួលបាន RAM 8GB / 12GB និងអង្គផ្ទុក 256GB ប្រភេទ UFS 4.0 ព្រមទាំងអាចប្រើប្រាស់សុីមបានចំនួន២ និងអាចស្កេនម្រាមដៃនៅលើអេក្រង់បាន។
សម្រាប់ផ្នែកកាមេរ៉ា អាចនឹងទទួលបានកាម៉េរ៉ាគោលខាងក្រោយទំហំ 50MP ប្រើប្រាស់សេនស័រ Sony LYT-600 មាន aperture f/1.79, ភ្លើងបំភ្លើ LED flash និង OIS បូករួមជាមួយលេនទូលាយ Ultra-Wide ទំហំ 8MP ប្រើប្រាស់សេនស័រ GC08A3 មាន aperture f/2.2 អាចថតវិដេអូបានកម្រិត 4K ។ ចំណែកកាមេរ៉ាផ្នែកខាងមុខរបស់ទូរស័ព្ទដៃនេះ មានទំហំ 16MP ប្រើប្រាស់សេនស័រ Samsung S5K3P9 ។
ចំណែកផ្នែកថាមពលថ្ម អាចនឹងទទួលបានកញ្ជប់ថាមពលថ្មទំហំ 6,400mAh ដូចគ្នានឹង iQOO Z9 Turbo Long Battery Life Edition គាំទ្រការសាកល្បឿនលឿនតាមខ្សែកម្លាំង 80W ។ លើសពីនេះទៅទៀត ទូរស័ព្ទដៃនេះ គឺមានបំពាក់មកជាមួយអាវការពារធូលី និងទឹកកម្រិត IP64 និងគាំទ្រការតភ្ជាប់ 5G, 4G VoLTE, Wi-Fi 6, Bluetooth 5.4, GPS, USB Type-C, NFC និងទទួលបានរន្ធ USB Type-C audio និងបាសសម្លេង Stereo speakers ។
គួរឲដឹងថា ការរចនារបស់ស្មាតហ្វូន iQOO Neo 10R មានកម្រាស់ខ្ទង់ ៧,៩៨ ម.ម និងទម្ងន់ខ្ទង់ ១៩៦ ក្រាម និងទទួលបានជម្រើសពណ៌ Blue White Slice និង Lunar Titanium ៕