ទូរស័ព្ទដៃសេរ៊ីថ្មីរបស់ Apple គឺ iPhone SE 4 ត្រូវបានគេរំពឹងថានឹងមានការផ្លាស់ប្តូរការរចនាដ៏សំខាន់ ដែលរួមមាន Dynamic Island ដែលជាធាតុផ្សំនៃការរចនាបច្ចេកវិទ្យាថ្មីដែលបានបង្ហាញនៅលើ iPhone 14 Pro ។
ចំពោះការលេចធ្លាយរបស់ iPhone SE 4 ត្រូវបានគេរំពឹងថានឹងនាំមកនូវការផ្លាស់ប្តូរការរចនាសំខាន់ៗ រួមទាំងការដក home button ចេញ, មានការរចនាគែមថ្មី (edge-to-edge display) និងបញ្ជូលមុខងារ Face ID ទៅក្នុង Dynamic Island ដែលស្រដៀងទៅនឹង iPhone ម៉ូឌែលថ្មីៗដូចជា iPhone 15 និង iPhone 16 ជាដើម។
សម្រាប់កាលបរិច្ឆេទចេញលក់ត្រូវបានគេរំពឹងថានៅត្រីមាសទី ១ ឆ្នាំ ២០២៥ ប្រហែលខែមីនា ឬខែមេសា ហើយតម្លៃចាប់ផ្តើមអាចខ្ពស់ជាង ៤២៩ដុល្លារ ខ្ពស់ជាងម៉ូដែលបច្ចុប្បន្នបន្តិច។ ដូច្នេះ iPhone SE 4 នឹងធ្វើឱ្យអ្នកប្រើមានការចាប់អារម្មណ៍ជាខ្លាំងដោយសារតែការរចនាដែលទាន់សម័យ និងលក្ខណៈពិសេសថ្មីៗ៕