ក្រុមហ៊ុន Qualcomm បានណែនាំបន្ទះឈីប Snapdragon 8 Elite ដែលជា SoC ស្មាតហ្វូនចុងក្រោយបំផុតរបស់ក្រុមហ៊ុនកាលពីខែតុលាឆ្នាំមុន មានសមត្ថភាពផ្តល់ថាមពលខ្លាំងបំផុតដល់ស្មាតហ្វូននាពេលបច្ចុប្បន្ននេះទាំងការលេងហ្គេម និងកាមេរ៉ា។ ឥឡូវនេះ ក្រុមហ៊ុន Qualcomm ក៏បានណែនាំនូវកំណែថ្មីសម្រាប់ Snapdragon 8 ផងដែរ ដែលមានស៊ីភីយូត្រឹមតែ ៧ core ប៉ុណ្ណោះ ជំនួសឱ្យ 8 core នៅក្នុង Snapdragon 8 Elite ដើម។
គួរឲដឹងថា Snapdragon 8 Elite ដើម មានស៊ីភីយូ Oryon Prime ចំនួន ២ មានល្បឿន 4.32GHz និង Oryon Performance CPU ចំនួន ៦ មានល្បឿនដល់ទៅ 3.53GHz ។ ប៉ុន្តែកំណែ 7-Core របស់ Snapdragon 8 Elite វិញ មានស៊ីភីយូ Oryon Prime ចំនួន ២ ល្បឿន 4.32GHz ដដែល ប៉ុន្តែជំនួសឱ្យ Performance cores គឺ Oryon Performance CPUs ចំនួន ៥ វិញ មានល្បឿនដល់ទៅ 3.53GHz ។ ខណៈលក្ខណៈពិសេសផ្សេងទៀតគឺស្រដៀងគ្នា ហើយការផ្លាស់ប្តូរតែមួយគត់គឺចំនួន Core របស់ស៊ីភីយូ។ ដោយសារនេះគឺជាកំណែថ្មី វាក៏នឹងទទួលបានលេខកូដថ្មីផងដែរគឺ SM8750-3-AB ជំនួសឱ្យ SM8750-AB ។
សម្រាប់ម៉ូដែលថ្មីនេះ មិនទាន់ត្រូវបានបង្ហាញនៅឡើយទេ ដូច្នេះយើងនឹងត្រូវរង់ចាំសម្រាប់ OEMs បង្ហាញព័ត៌មានលម្អិតបន្ថែមទៀតអំពីកំណែថ្មីនៃបន្ទះឈីប Snapdragon 8 Elite នេះ ហើយមានតម្លៃប៉ុន្មាន ហើយទូរសព្ទដៃម៉ូឌែលដំបូងគេណាដែលដំណើរការដោយបន្ទះឈីបថ្មីមួយនេះ៕