Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ព័ត៌មានថ្មីៗ»ស្មាតហ្វូនស្តើងជាងគេ Samsung Galaxy S25 Slim នឹងចេញលក់តែនៅក្នុងប្រទេសទាំងនេះប៉ុណ្ណោះ!
    ព័ត៌មានថ្មីៗ

    ស្មាតហ្វូនស្តើងជាងគេ Samsung Galaxy S25 Slim នឹងចេញលក់តែនៅក្នុងប្រទេសទាំងនេះប៉ុណ្ណោះ!

    January 21, 20251 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    ក្រុមហ៊ុន Samsung ត្រូវបានគេរាយការណ៍ថា នឹងចេញលក់ស្មាតហ្វូនដែលមានកម្រាស់ស្តើងជាងគេរបស់ខ្លួនគឺ Galaxy S25 Slim នៅក្នុងប្រទេសមួយចំនួនប៉ុណ្ណោះ ពោលគឺកំណត់តាមភូមិសាស្ត្រ ដោយមានលក់ត្រឹម ៣៩ ប្រទេស និងតំបន់តែប៉ុណ្ណោះ។

    ពាណិជ្ជកម្ម

    បញ្ជីប្រទេសនិងតំបន់ទាំងនេះ រួមមាន អាហ្វហ្គានីស្ថាន អូស្ត្រាលី អូទ្រីស ប្រេស៊ីល ក្រូអាត អេហ្ស៊ីប បារាំង ឥណ្ឌា អ៊ីរ៉ាក់ អៀរឡង់ អ៊ីស្រាអែល កាហ្សាក់ស្ថាន កេនយ៉ា លីប៊ី ម៉ាឡេស៊ី ម៉ិកស៊ិក ម៉ុងតេណេហ្គ្រោ ម៉ារ៉ុក នីហ្សេរីយ៉ា ប៉ាគីស្ថាន ហ្វីលីពីន ប៉ូឡូញ ព័រទុយហ្គាល់ រុស្ស៊ី អារ៉ាប៊ីសាអូឌីត សេណេហ្គាល់ ស៊ែប៊ី សិង្ហបុរី ស្លូវេនី ខាងត្បូងអាហ្រ្វិក ស្រីលង្កា ស្វីស ថៃ ទុយនីស៊ី ទួរគី អារ៉ាប់រួម អ៊ូសបេគីស្ថាន និងវៀតណាម។ ក៏ប៉ុន្តែទីផ្សារសំខាន់ៗដូចជា សហរដ្ឋអាមេរិក កាណាដា ប្រទេសចិន អាឡឺម៉ង់ អ៊ីតាលី អេស្ប៉ាញ និងកូរ៉េមិនបានបញ្ចូលក្នុងបញ្ជីនោះទេ។

    គួរបញ្ជាក់ថា ស្មាតហ្វូនដែលមានកម្រាស់ស្តើងជាងគេរបស់ Samsung គឺ Galaxy S25 Slim អាចនឹងមានកម្រាស់ 6.4mm ដែលធ្វើឱ្យវាស្តើងបំផុតក្នុងត្រកូល S25 ហើយអាចនឹងមានលក់នៅចុងឆ្នាំ២០២៥ នេះ បន្ទាប់ពីការចេញផ្សាយ Galaxy S25, S25+ និង S25 Ultra។

    គួរឲដឹងថា ការសម្រេចចិត្តនេះ អាចនឹងមានទាក់ទងទៅនឹងការស្រាវជ្រាវទីផ្សារផ្ទាល់របស់ Samsung ដែលលើកឡើងថាមានតែប្រជាជននៅតំបន់ដែលបានបញ្ជាក់ប៉ុណ្ណោះដែលមានសមត្ថភាពទិញ ឫក៏នឹងទិញ Galaxy S25 Slim យកមកប្រើប្រាស់៕

    ប្រភពៈ GSMArena

    Galaxy S25 Slim Samsung
    Share. Facebook Telegram WhatsApp
    Previous Articleលេខឭថា! Asus កំពុងធ្វើការលើ ROG Phone 9 FE គ្រោងមកដល់ក្នុងពេលឆាប់ៗនេះ
    Next Article Qualcomm កំពុងត្រៀមបញ្ចេញកំណែថ្មីនៃបន្ទះឈីប Snapdragon 8 Elite ទទួលបាន CPU តែ 7-core ប៉ុណ្ណោះ!

    Related Posts

    Toyota bZ7 រថយន្តអគ្គិសនី Flagship ប្រើប្រព័ន្ធឆ្លាតវៃ Xiaomi និងបច្ចេកវិទ្យា Huawei នឹងចូលទីផ្សារប្រទេសចិននៅខែមីនា

    January 20, 20261 Min Read

    Chery Fulwin T9L បើកទទួលការកក់មុននិងត្រៀមចេញលក់ជាមួយប្រព័ន្ធជំនួយបើកបរឆ្លាតវៃ Falcon 700+

    January 19, 20261 Min Read

    Audi Q5L ថ្មីជាមួយ Huawei ADAS ត្រូវបានដាក់លក់នៅប្រទេសចិន ដោយមានតម្លៃចាប់ពី 44,420 USD

    January 17, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.