ក្រុមហ៊ុន Samsung ត្រូវបានគេបាននិយាយថា នឹងដាក់បង្ហាញថេប្លេតចំនួន ៣ នៅក្នុងថ្ងៃទី២២ ខាងមុខនេះ បន្ថែមពីនេះពួកគេក៏៏កំពុងធ្វើការលើស្មាតហ្វូនសេរ៊ីថ្មីគឺ Galaxy XCover7 Pro ផងដែរ។
ចាប់ផ្តើមជាមួយ Galaxy Tab Active5 Pro និងស្មាតហ្វូន Galaxy XCover7 Pro, វាត្រូវបានរំពឹងថានឹងប្រើប្រាស់បន្ទះឈីប Snapdragon 7s Gen 3 របស់ក្រុមហ៊ុន Qualcomm ។ ក្នុងនោះ ថេប្លេត Galaxy Tab Active5 Pro នឹងត្រូវបានផ្តល់ជូននូវវ៉ារ្យ៉ង់ Wi-Fi និង 5G ។
បន្តទៅកាន់ Galaxy Tab S10 FE និង Galaxy Tab S10 FE+, ទាំង ២ម៉ូឌែលនេះអាចនឹងដំណើរការដោយ Exynos 1580 SoC របស់ Samsung ផ្ទាល់ ហើយនឹងទទួលបានជម្រើស Wi-Fi-only និង 5G-capable versions។
គួរឲដឹងផងថា ស្មាតហ្វូន Galaxy XCover7 Pro ថ្មីនេះ មិនមែនជាកំណែ Galaxy XCover7 ដែលបានដាក់លក់កាលពីខែមករា ក្នុងឆ្នាំមុននោះឡើយ ពោលគឺវាជាកំណែ Pro ថ្មី ដែលអាចនឹងទទួលបានការរចនា និង Specs ថ្មីពីក្រុមហ៊ុន Samsung ខណៈព៌ត័មានលម្អិតមិនទាន់ត្រូវបានបង្ហាញនោះឡើយទេ៕